មនុស្សម្នាក់ ស្លាប់ និងជាង ២០០នាក់ រងរបួស នៅក្នុងការតវ៉ា ជុំវិញពន្ធរបស់កេនយ៉ា

2024/06/22 12:27:22 am        390

សមាគមក្រុមសិទ្ធិមនុស្ស និងក្រុមឃ្លាំមើលនគរបាល បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ២០០នាក់ បានរងរបួសទូទាំងប្រទេសកេនយ៉ា ក្នុងការតវ៉ាពាសពេញប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងពន្ធបន្ថែមចំនួន ២,៧ពាន់លានដុល្លារ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការរួមមួយ នាល្ងាចថ្ងៃព្រហស្បតិ៍នោះ សមាគមសិទ្ធិមនុស្សចំនួន ៥ក្រុម ដែលរួមមានទាំងអង្គការលើកលែងទោសអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រកេនយ៉ា បានឲ្យដឹងថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីណៃរ៉ូប៊ី។

ពួកគេបាននិយាយថា ការឃើញមានសំបកគ្រាប់កាំភ្លើង បានន័យថា មានការប្រើប្រាស់គ្រាប់ពិត ដោយសមាគមបានបន្ថែមថា បាតុករជាង ១០០នាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេសកេនយ៉ា។

អាជ្ញាធរត្រួតពិនិត្យការអនុវត្តច្បាប់ឯករាជ្យ (IPOA) នៅថ្ងៃសុក្រ (ទី២១ ខែមិថុនា) បានឲ្យដឹងថា ខ្លួនបានកត់ត្រាពីការស្លាប់របស់បុរសម្នាក់ «ដែលត្រូវបានចោទប្រកាន់ថា ដោយសារការបាញ់ប្រហាររបស់នគរបាល និងពីការរងរបួសធ្ងន់ធ្ងរជាច្រើនរបស់បាតុករផ្សេងទៀត ក្នុងនោះរួមទាំងមន្រ្តីនគរបាលផងដែរ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        25
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        44
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm