ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្តក្វាងទុង ប្រទេសចិន កើនឡើងដល់៣៨នាក់

2024/06/22 04:09:59 pm        61

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៣៨ នាក់ គិតត្រឹមថ្ងៃសុក្រ។ ប្រទេសចិន បានទប់ទល់ទៅនឹងអាកាសធាតុក្តៅខ្លាំងក្នុងរដូវក្តៅនេះ ខណៈទឹកជំនន់ជន់លិចនៅភាគខាងត្បូងបានកើតឡើង ក្នុងពេលរលកកម្ដៅបានវាយបក់នៅទូទាំងភាគខាងជើង។

ភ្លៀងធ្លាក់នៅខេត្តក្វាងទុងដែលមានប្រជាជនរស់នៅច្រើនក្នុងសប្តាហ៍នេះ បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ដោយតំបន់មួយចំនួនមានការជន់លិចខ្លាំង។

អាជ្ញាធរ បាននិយាយថា មនុស្ស៩នាក់ បានស្លាប់នៅជុំវិញទីក្រុង ម៉ីចូវ(Meizhou) បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៨ នាក់ នៅខេត្តក្វាទុង គិតត្រឹមរសៀលថ្ងៃសុក្រ។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ដោយសារតែភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយ ការស្វែងរកនិងជួយសង្គ្រោះមនុស្សដែលជាប់គាំង មានការពិបាក និងប្រើពេលវេលាយូរ។

ប្រព័ន្ធផ្សព្វផ្សាយ និយាយថាមនុស្សជាង៥៥.០០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ហើយលំនៅឋានជាង ២.២០០០ខ្នងនិងផ្លូវជិត៤.៧០០កន្លែង បានបាក់រលំ និងរងការខូចខាត។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា គ្រោះមហន្តរាយនេះ ក៏បានបំផ្លាញស្ថានីយ៍អគ្គិសនីរាប់រយ កន្លែងនិងបំពង់បង្ហូរទឹក ព្រមទាំងដំណាំជិត៧.០០០ហិកតា។

ទូរទស្សន៍រដ្ឋ បាននិយាយថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ បណ្តាលមកពីទឹកជំនន់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៨០៥,៧ លានដុល្លារអាមេរិក។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm