ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជំរុញឲ្យមន្រ្តីស្រុកមេមត់ នាំគ្នាដាំកូនឈើ និងរក្សាបរិស្ថានអនាម័យល្អ

2024/06/22 05:12:58 pm        189

ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ បានចុះពិនិត្យមើលស្ថានភាពការលក់ ដូរ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងជម្រុញជំរុញគោលនយោបាយ "បរិស្ថានល្អ" ដោយចាប់ផ្ដើមយុទ្ធនាការឲ្យមន្រ្តីសាលាស្រុកមេមត់ នាំគ្នាដាំកូនឈើ និងថែរក្សាបរិស្ថានអនាម័យល្អ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា ក្រោយពីមានសេចក្ដីសម្រេច ចាត់តាំងក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ និងការណែនាំដ៏ខ្ពង់ខ្ពស់​ពីសំណាក់ ឯកឧត្តមបណ្ឌិត អៀង សុផលែ្លត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានដឹកនាំជំរុញគោលនយោបាយ "បរិស្ថានល្អ" ដោយចាប់ផ្ដើមយុទ្ធនាការដាំកូនឈើ​ដោយច្រើន​ដែលអាចធ្វើទៅបាននៅក្នុងមូលដ្ឋានស្រុកមេមត់ និងមិនឲ្យមានសំរាមតាមភូមិឃុំ។

ជាក់ស្ដែង រដ្ឋបាលស្រុកមេមត់បានចាប់ផ្ដើមអនុវត្តមិនឲ្យមានសំរាមនៅមុខសាលាស្រុកមេមត់ តាមដងផ្លូវជាតិលេខ៧ ចម្ងាយជាងពីរគីឡូម៉ែត្ររួចស្រេចទៅហើយ។ គោលនយោបាយយុទ្ធនាការ "បរិស្ថានល្អ" មិនត្រឹមតែជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ លើកកំពស់សុខភាព​ប្រព័ន្ធអេកូឡូស៊ី និងកែលម្អគុណភាពបរិស្ថានទាំងមូលនោះទ "បរិស្ថានល្អ" គឺមាន សារៈសំខាន់​សម្រាប់ប្រជាពលរដ្ឋរ ដែលជាមូលដ្ឋានគ្រឹះនាំមកនូវ វិបុលភាពសេដ្ឋកិច្ច សុខភាពសាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម។

ឯកឧត្តមបណ្ឌិត ​បានបន្តថ្លែងថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកមេមត់ ​គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនិងអនុវត្តនូវគោល​នយោបាយ​សំខាន់ៗ​នៃកម្មវិធីនយោបាយ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាលអាណត្តិទី៧​ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ ត្រូវសហការគ្រប់គ្រងសភាពការណ៍​នៅមូលដ្ឋាន ដើម្បីពង្រឹង ​និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច​នៅក្នុងមូលដ្ឋាន ​សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព​ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធ "ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន"៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm