រាជរដ្ឋាភិបាលអំពាវនាវឲ្យគ្រប់សាសនា និងវត្តទាំងអស់ពន្លឺសម្លេងស្គរ ជួងនៅល្ងាចថ្ងៃទី២០ខាងមុខនេះ

2021/08/18 09:59:12 pm        179

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា បានអំពាវនាវ និងប្រគេនដល់គណៈសង្ឈទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់​សាសនាទាំងអស់នៅកម្ពុជា ត្រូវបន្លឺសម្លេងផ្គរ ជួងកងរំពង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហាខាងមុខនេះឲ្យបានគ្រប់វត្ត និងគ្រប់វិហារ ដើម្បីដាស់តឿនក្រើនរំលឹកដល់អ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ឲ្យរងគ្រោះដោយកកូវីដ ១៩ ក៏ដូចជាអំពើជួញដូរមនុស្សជាដើម។

 យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលទូរទស្សន៍BTVទទួលបាននារសៀលថ្ងៃទី១៨ ខែសីហានេះបានថ្វាយ ប្រគេន និងជូនដំណឹងដល់សម្តេចព្រះសង្ឈនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវសហការគ្នាជាមួយថ្នាក់ដឹកនាំសាសនាធំៗទាំងអស់ ក្នុងប្រទេសកម្ពុជាដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបនោះ។

សេចក្តីណែនាំបានបញ្ជាក់ឲ្យដឹងទៀតថា កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់បំផុត អានសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ«សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស»(ដែលនឹងថតវិដេអូដោយស្ថានីយ៍ទូរទស្សន៍) មុននឹងភ្ជាប់រូបភាពបួងសួងតាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទ្សន៍រដ្ឋ និងឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គមផ្សេងៗជាដើម។

 សេចក្តីណែនាំបានលើកឡើងទៀតថាដើម្បីញាំងកម្មវិធីនេះ បានជ្រួតជ្រាប់ដល់គ្រប់សន្ទាប់មហាជនទាំងក្នុង និងក្រៅប្រទេស ក្រសួងធម្មការ និងសាសនា សូមស្នើសុំ និងប្រគេនដល់«គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវពន្លឺសម្លេងផ្គរ ជួងកងរំពង នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ គ្រប់វត្តអារាម និងព្រះវិហារគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាយើង»។

 សូមបញ្ជាក់ផងដែរថា ការស្នើសុំ និងប្រគេនដល់ព្រះសង្ឈ និងគ្រប់សាសនាទាំងអស់ឲ្យមានការទួងផ្គរ ជួងនេះ គឺក្នុងគោលបំណងនៃការប្រារព្វពិធីដូចជា ឧទ្ទឹសកុសលជូនអ្នកដែលស្លាប់ទៅដោយមិនបានធ្វើបុណ្យតាមប្រពៃណីសាសនា ។ដាស់តឿនក្រើនរំលឹកអ្នកដែលនៅរស់កុំធ្វេសប្រហែសភ្លេចខ្លួន ឲ្យរងគ្រោះដោយកកូវីដ ១៩ ក៏ដូចជាដោយអំពើជួញដូរមនុស្ស។ និងការចូលរួមពីគ្រប់សាសនាក្នុងការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគាំទ្រកម្លាំងកាយចិត្ត ស្មារតី សម្ភារ ថវិកា ដល់គ្រូពេទ្យ កងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋដែលរងគ្រោះ និងជួបការលំបាកជាដើម៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm