ប្រជាពលរដ្ឋស្រុករលាប្អៀរសប្បាយចិត្ត ខណៈទទួលបានផ្លូវថ្មីពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ

2024/06/22 07:42:58 pm        111

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានផ្តល់ផ្លូវមួយខ្សែប្រវែង១២៣៣ម៉ែត្រ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ អោយប្រជាពលរដ្ឋធ្វើដំណើរទៅមក ដឹកកសិផលបានងាយស្រួល ចំណេញពេលវេលា និងសន្សំសំចៃថវិការក្នុងគ្រួសារ។

 ប្រជាពលរដ្ឋ៣នាក់បានថ្លែងថា៖ ផ្លូវនេះ ពីមុនជាផ្លូវកសាងពីដីក្រហម ពេលរដូវប្រាំងហុយខ្លាំងធ្វើអោយប៉ះពាល់ដល់សុខភាព និងនៅពេលរដូវវស្សាមានភក់ និងទឹកដក់លើផ្លូវ ធ្វើដំណើរទៅមកមានការលំបាកខ្លាំង ខាតពេលវេលា ខូចខាតទាំងមធ្យោបាយធ្វើដំណើរ។ មកដល់ដើមឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំណើរសុំផ្លូវ១ខ្សែពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានផ្លូវកៅស៊ូប្រភេទDBSTកៅស៊ូ២ជាន់មួយកំណាត់ និងផ្លូវបេតុង១កំណាត់ ដែលមកដល់ថ្ងៃនេះ កសាងបានប្រមាណ៥០%ហើយ ដែលផ្លូវ១ខ្សែនេះ បានធ្វើអោយប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវ ក៏ដូចជាប្រជាពលរដ្ឋនៅតាមដងទន្លេ និងនៅតាមស្រុករលាប្អៀរ និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង សប្បាយចិត្តខ្លាំង និងបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ឯកឧត្តមអភិបាលខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអោយដឹងថា៖ ផ្លូវមួយខ្សែនេះមានប្រវែង១២៣៣ម៉ែត្រ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ផ្លូវនេះ ជាផ្លូវគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានកសាងឆ្លងកាត់ភូមិមានជ័យ ភូមិពពេលពក ភូមិអូរតាសេក ភូមិឈើត្រាច និងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ ផ្លូវនេះ មានសារៈសំខាន់ណាស់សំរាប់ប្រជាកសិករដឹកកសិផលយកមកកាន់ទីផ្សារ និងទៅបណ្តាខេត្តផ្សេងៗ រួមនឹងការធ្វើដំណើរទៅមកឆ្លងកាត់ស្រុករលាប្អៀរ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាម។ អត្ថប្រយោជន៍មួយទៀត សំរាប់ជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងការចំណាយពេលធ្វើដំណើររបស់ពួកគាត់ សិស្សានុសិស្ស រួមនិងការដឹកអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកបានងាយស្រួលរហ័សទាន់ចិត្តផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm