នាវាផ្ទុកយន្តហោះអាមេរិក ទៅដល់កូរ៉េខាងត្បូង ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធា

2024/06/22 09:28:00 pm        161

កងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក Theodore Roosevelt បានទៅដល់ទីក្រុងកំពង់ផែ Busan របស់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នា ក្នុងខែមិថុនានេះ ជាមួយប្រទេសម្ចាស់ផ្ទះ និងប្រទេសជប៉ុន។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូល នៅឯកន្លែងសម្រាកកាយ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីខែសីហា ឆ្នាំ២០២៣ មេដឹកនាំនៃប្រទេសទាំង៣ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាប្រចាំឆ្នាំ ហើយបានថ្កោលទោសចំពោះ «សកម្មភាពគ្រោះថ្នាក់ និងបង្កហេតុ» របស់ចិន នៅផ្លូវទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។

ការទៅដល់របស់នាវានេះកើតមានឡើងក្នុងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទើបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង កាលថ្ងៃទី១៩ ខែមិថុនា ដែលជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ដោយនៅទីនោះលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ដែលរួមមានការសន្យាការពារគ្នាទៅវិញទៅមក។ នេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។

ជាមួយគ្នានេះ ការទៅដល់នេះកើតមានឡើងរយៈពេល ៧ខែបន្ទាប់ពីដំណើរទៅដល់កូរ៉េខាងត្បូងរបស់នាវាផ្ទុកយន្តហោះអាមេរិកមួយផ្សេងទៀត គឺ Carl Vinson ដោយនេះគឺការបង្ហាញពីការពង្រីកការរារាំងប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        71
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        103
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm