រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុនមីនីបៀរ បន្តពង្រឹងកិច្ចសហការដើម្បីជំរុញផែនការ សាងសង់រោងចក្រដ៏ធំទី២ ក្នុងស្រុកក្រគរ

2024/06/23 12:13:22 am        384

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនមីនីបៀ (Minebea) របស់ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍គ្នាទោវិញទៅមកដើម្បីជំរុញផែនការសាងសង់រោងចក្រដ៏ធំទី២របស់ក្រុមហ៊ុន នៅស្រុកក្រគរ ក្នុងខែកញ្ញា ខាងមុខនេះ ឱ្យមានដំណើរការល្អប្រសើរ ។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា ក៏ដូចជាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះវត្តមានគម្រោងសាងសង់រោងចក្រដ៏ធំរបស់ក្រុមហ៊ុនមីនីបៀរ របស់ប្រទេសជប៉ុន ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ហើយក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ប្តេជ្ញា​ធ្វើការសម្របសម្រួល ​និងកិច្ចសហការគ្រប់យ៉ាងជាមួយក្រុមហ៊ុន​ ដើម្បីជម្រុញឱ្យដំណើរ​ការសាងសង់រោងចក្រដ៏ធំនេះដំណើរការដោយរលូន ។

ក្នុងកិច្ចពិភាក្សានោះ លោក កាត់ស៊ូហ៊ីកូ យ៉ូស៊ីដា (Katsuhiko Yoshida )តំណាងក្រុមហ៊ុនមីនីបៀ Minebea បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់​ក្រុមហ៊ុន ធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើនមកដល់សព្វថ្ងៃ ​និងសូមអរគុណដល់រដ្ឋបាល​ខេត្តពោធិ៍សាត់​ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ​ និងការគាំទ្រយ៉ាងពេញលេញ សម្រាប់​ការវិនិយោគ រោងចក្រទី២ ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនមីនីបៀមីត្យូមី (Minebea Mitsumi) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បាន​វិនិយោគនៅកម្ពុជារយៈពេលប្រមាណ១០ឆ្នាំ ​ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ​ដោយផលិតជាម៉ូទ័រ អំពូល LED និងសម្ភារៈក្មេងលេង ជាដើមសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ហើយក្រុមហ៊ុន​បានសម្រេចចិត្តបង្កើតរោងចក្រទី២ របស់ខ្លួនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងពង្រីកខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួន ថែមមួយកម្រិតទៀតដោយរោងចក្រទី២នេះ​ មានទំហំវិនិយោគសរុបជាង ៦៥០លានដុល្លារ ​នៅលើផ្ទៃដី៥០ហិកតា ស្ថិតស្រុកក្រគរ ​ខេត្តពោធិ៍សាត់ អាចបង្កើតការងារ​ជូនប្រជាពលរដ្ឋជាង​ ៨០០០កន្លែង ព្រោះតែបច្ចុប្បន្ន ខេត្តពោធិ៍សាត់​ មានហេដ្ឋារចនាសម្ព័ន្ធ និង​ប្រភពថាមពលគ្រប់គ្រាន់ ដែលអាចបង្កភាពងាយស្រួលក្នុងការដំណើរការខ្សែច្រវាក់ផលិតកម្ម ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm