ជនពិការកំបុតដៃទាំង២ចំនួន១៧៧នាក់ទទួលបានថវិកាពីមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា

2024/06/23 05:31:03 pm        126

មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានរៀបចំ​ពិធី​ជួប​ជុំ​ជន​ពិការ​កំបុតដៃទាំងពីរ ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដោយជនពិការកំបុតដៃទាំងពីរ ទទួលបានថវិកាចំនួន ១លាន​រៀល​ក្នុងម្នាក់។

បន្ទាប់ពីការប្រកាសអំពាវនាវ ដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស មកទទួល​ការ​ឧបត្ថម្ភ​ពី​មូល​និធិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និង​អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានផ្ដល់អំណោយឧបត្ថម្ភជាថវិកា ក្នុង​ម្នាក់​មួយ​លានរៀល ដល់ជនពិការកំបុតដៃទាំងពីរចំនួន ១៧៧ និង ជនមានពិការភាព មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ៨នាក់ផ្សេងទៀត ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ សាន់ & មូន រីវើសាយ ស្ថិត​នៅ​ជាប់​ស្ពាន​អាកាសក្បាលថ្នល់។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថាស្របតាមការអំពាវនាវរបស់មូលនិធិ នៅថ្ងៃនេះ មាន​សប្បរសជនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាជាមួយមូលនិធី ដើម្បី​ផ្ដល់​អំណោយ​ជា​ថវិកាដល់ជនពិការកំប៉ុតដៃទាំងពីរ នៅទូទាំងប្រទេសលើកទី១៤។ អ្នក​ឧកញ៉ាបន្ដ​ថា​ក្រៅ​ពី​ផ្ដល់ថវិកាជូនគាត់ម្ដងក្នុងម្នាក់ ១លានរៀល មូលនិធិក៏បានជួយជាថវិកាដល់ពួកគាត់ សម្រាប់​យកទៅសិក្សារៀនសូត្រជំនាញច្បាស់លាស់ ដើម្បីប្រកបរបបចិញ្ចឹមជីវិត លើក​កម្ពស់​សេដ្ឋ​កិច្ចគ្រួសារ ខ្លះទៀតបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្ររហូតមានការងារធ្វើ។ មកដល់​ពេល​នេះ ជនពិការកំប៉ុតដៃទាំងពីរ មួយចំនួន មានភាពរឹងមាំទាំងស្មារតី និងជីវភាព ឈាន​ទៅ​ឯ​ករាជ្យ​លើ​ខ្លួនឯង ថែមទាំងអាចជួយដល់គ្រួសារថែមទៀតផង។ អ្នកឧកញ៉ាបន្តថា នេះជាផ្នែក​មួយ​ដែល​បាន​ចូលរួមចំនែកជួយទៅដល់រាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្ត ការផ្តល់ឱកាស អោយ​ជន​មានពិការភាពអាចបន្តដំណើរជីវិតរបស់ពួកគេទៅមុខទៀត។ ទោះបីជាពួកគាត់​មាន​ពិការ​ភាព ប៉ុន្តែមិនពិការបេះដូង មានន័យថា ពួកគាត់មានសមត្ថភាពពិសេសដែលបុគ្គលទូទៅខ្លះ មិន​អាចធ្វើបាន ។ ជនពិការមិនមែនជាបន្ទុករបស់អ្នកណាម្នាក់នោះឡើយប្រសិនបើ ពួកគេ​ទទួលបា​ន​ការ​គាំទ្រ លើកទឹកចិត្ត និងការផ្តល់ឱកាស រៀនសូត្រចាប់យកចំណេះជំនាញ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​នឹង​ក្លាយជា ធនធានមនុស្សដ៏សំខាន់ដើម្បីចូលរួមចំណែកជួយដល់គ្រួសារ សង្គម និង ប្រទេស​ជាតិ​ទាំងមូល។

ជាក់ស្តែងតំណាងជនមានពិការភាពកំបុតដៃទាំង២ មួយចំនួនបានរៀនចប់ថ្នាក់បរិញ្ញាបត្រ អ្នក​ខ្លះ​កំពុង​រៀនឆ្នាំទី៣ អ្នកខ្លះជាសិល្បៈករផ្នែកគំនូរ ខ្លះជាអ្នកព័ត៌មានវិទ្យា ពួកគេសុទ្ធ​តែ​មាន​សមត្ថភាព​មិនចាញ់ ជនដែលគ្មានពិការភាព។ ដោយពួកគេបានថ្លែងអំណរគុណដល់ មូលនិធិ អ្នក​ឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា រួមនឹងសប្បុរជនគ្រប់រូប ដែល​បាន​ជួយ​ឧបត្ថម្ភដល់ពួកគេ ដោយបានយកថវិកានោះទៅរៀនសូត្របន្ត ខ្លះយកទៅធ្វើជាដើមទុន ចិញ្ចឹម​សត្វ ធ្វើកសិកម្ម មានជំនាញ មុខរបរច្បាស់លាស់ អាចជួយខ្លួនឯងបានដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះ ជនពិការកំបុតដៃទាំង២ ចំនួនជាង ៣០០នាក់ ដែលមកពី ២១ រាជធានី ខេត្ត ដែលទទួលបានការឧបត្ថម្ភពីមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ។ អ្នកឧកញ៉ាជារតនា នៅតែបន្តអំពាវនាវ ដល់​ជន​មាន​ពិការ​ភាព​កំបុត​ដៃ​ទាំង​២​ដោយ​មូល​ហេតុអ្វីក៏ដោយ ដែលមិនទាន់បានទទួលការឧបត្ថម្ភ អាចបន្ត​ទាក់​ទងមក​កាន់មូល​និធិ​ដើម្បី​ទទួល​បានថវិកា៕ អត្ថបទ ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm