មនុស្សយ៉ាងហោចណាស់១២នាក់ បានស្លាប់ នៅក្នុងអគ្គិភ័យ ដែលបានឆាបឆេះនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសទួរគី

2024/06/23 06:54:58 pm        147

រដ្ឋមន្រ្ដីសុខាភិបាលទួរគី លោក ហ្វារេតទីន កូកា (Fahrettin Koca) បានបង្ហោះសេចក្ដី ថ្លែងការណ៍មួយ នៅលើប្រព័ន្ធទំនាក់ទំនង X (អិច) ពីការកើនឡើងនៃចំនួនមនុស្សស្លាប់ ពីអគ្គិភ័យដែលបានកើតឡើងឆ្លងខេត្ដ ឌីយ៉ាបាគៀរ (Diyarbakir) និងខេត្ដម៉ាឌីន (Mardin) នៅភាគអាគ្នេយ៍ ប្រទេសទួរគី កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។

ប៉ុន្មានម៉ោង បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក មូនៀ ការ៉ាឡូគ្លូ (Munir Karaloglu) បាននិយាយ នៅកន្លែងកើតហេតុ ក្នុងខេត្ដឌីយ៉ាបាគៀរ (Diyarbakir)ថា មនុស្ស១២នាក់ បានស្លាប់ និង៧៨នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។

លោក កូកា បាននិយាយ កាលពីយប់ថ្ងៃសុក្រថា អ្នករបួស៧៨នាក់នោះ មាន៥នាក់ នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ហើយ៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រដ្ឋមន្រ្ដីយុត្ដិធម៌ លោក យីលម៉ាស ទូង (Yilmaz Tunc) បាននិយាយក្នុងការបង្ហោះ សារនៅក្នុងប្រព័ន្ធទំនាក់ទំនង X (អិច)ថា អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានហើយ ហើយមូលហេតុនៃអគ្គិភ័យនេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។

ការិយាល័យអភិបាលស្រុក បាននិយាយថា ភ្លើងបានចាប់ផ្ដើមឆេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានឆេះចំបើងនិងបានឆេះរាលដាលដោយសារខ្យល់បក់ខ្លាំង។

ទូរទស្សន៍ពត៌មានទួរគី ហាប៊ើ ទួក (Haber Turk) បាននិយាយថា សត្វរាប់រយក្បាលក៏បានងាប់ក្នុងចំហេះនេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm