តំបន់មួយចំនួនក្នុងក្រុងខេមរភូមិន្ទ រងការជន់លិចទឹកភ្លៀងដែលមិនធ្លាប់មាន

2024/06/23 08:01:36 pm        616

តំបន់ជាច្រើន នៃសង្កាត់ទាំង៣ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាន​រង​ការ​ជន់​លិច​ទឹក​ភ្លៀង​ដែល​មិន​ធ្លាប់មាន ខណៈដំណក់ទឹកភ្លៀងធ្លាក់ឥតដាច់គ្រាប់រយៈពេល២ថ្ងៃនេះ។

លំនៅ​ដ្ឋាន និងផ្លូវថ្នល់ជាច្រើនខ្សែស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និង​សង្កាត់​ស្ទឹងវែង បានកំពុងរងការជន់លិចដោយ​ទឹកភ្លៀងយ៉ាងខ្លាំងមិនធ្លាប់នោះទេ ស្រប​ពេល​បរិមាណ​ទឹក​ភ្លៀងហូរ​ធ្លាប់​ពីលើមេឃច្រើន ហើយតំបន់ខ្លះគ្មានប្រព័ន្ធលូរំដោះបានត្រឹមត្រូវនៅឡើយទេ។

តំណាង​ប្រជាពលរដ្ឋរស់នៅក្នងភូមិ៣ សង្កាត់ស្មាច់មានជ័យ លើកឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤ថា ផ្ទះរបស់ពួកគាត់ត្រូវបានទឹកលិចទាំងក្នុង និងក្រៅរយៈពេល២ថ្ងៃហើយ ដែលនាំ​ឱ្យ​ពិបាក​រស់នៅ ពិសេសមានសត្វអសេរពិលជាច្រើនទៀត។

ក្រុមពលរដ្ឋ​ដដែល ស្នើសុំឱ្យអាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ ចុះពិនិត្យ​ទីតាំង​ដែលប្រ​ឈម​នឹង​ការ​លិច​លង់អំឡុងពេលរដូវវស្សានេះ ដើម្បីរំដោះទឹកចេញទៅតាមប្រឡាយធម្មជាតិ ឬប្រព័ន្ធ​បង្ហូរ​ទឹក​នានា។

ទាក់ទិនបញ្ហាជំនន់ទឹកភ្លៀងនេះដែរ ត្រូវបានលោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តាមដានយ៉ាងយក​ចិត្ត​ទុក​ដាក់​ចំពោះ​ភូមិ​សាស្រ្ត​របស់​ពលរដ្ឋ​ដែល​ជន់​លិចទឹកខ្លាំង ដោយសហការជាមួយអ្នកជំនាញការធ្វើផ្លូវ៤៨ ដើម្បីរំដោះ​ទឹក​តាម​ប្រព័ន្ធ​លូមេ និងប្រឡាយធម្មជាតិជាច្រើនកន្លែង។

លោក​អភិបាលស្តីទីក្រុងខេមរភូមិន្ទ ពន្យល់ថា ២ថ្ងៃនេះបរិមាណ​ទឹក​ភ្លៀង​មាន​ច្រើន​មិន​ធ្លាប់​មា​ន​ទេ។​ ម៉្យាង​ពលរដ្ឋ​មួយ​ចំនួន​កង្វះ​ការ​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​ឱ្យ​មាន​របៀប​រៀប​រយប​ណ្តាល​ឱ្យ​កក​ស្ទះមាត់លូ តែទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចបានចុះស្តារបើកមុខទឹកផងដែរ៕ អត្ថបទ ឈឹម មករា

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        1
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm