ដំណាំស្រូវ និងដំឡូងមីជាង១៥០០ហិកតា នៅខេត្ដសៀមរាប ត្រូវបានសត្វដង្កូហ្វូង រាត្បាត និងបំផ្លាញ

2024/06/23 10:09:08 pm        529

សត្វដង្កូវហ្វូង បាននឹងកំពុងបំផ្លាញស្រូវវស្សាជាង១២០០ហិកតា និងដំឡូងមីជិត៣០០ហិក នៅ​តាម​ស្រុក​មួយចំនួនក្នុងខេត្តសៀមរាប ប៉ុន្ដែបើគ្មានចាត់វិធានការទាន់ពេលវេលាទេ វាអាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប មានប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១  និងទិសដៅបន្តឆមាសទី២ឆ្នាំ២០២៤ ដែល​រៀប​ចំ​ឡើងនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ក្រុងសៀមរាប កាលពីម្សិលមិញ​។​លោក​បាន​ថ្លែង​ថា ប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វដង្កូវហ្វូង ដោយត្រូវ​ពិនិត្យ​តាម​ដាន​ជា​ប្រចាំ​ទៅលើ​ដំណាំស្រូវ និងដំណាំប្រភេទស្លឹក និងមានវិធានការទប់ស្កាត់ តាមការណែនាំ​របស់​មន្ត្រី​កសិកម្ម។

លោកបានជំរុញនិងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ឋបន្តតាមដាន និង​រាយការ​ណ៍​ឱ្យ​បាន​ជា​ប្រចាំនូវស្ថានភាពរាតត្បាតរបស់សត្វដង្កូវហ្វូង ខណៈដែលហ្វូងដង្កូវនោះ បាន​លុក​លុយ​ចូល​ក្នុង​ស្រុកចំនួន៧ក្នុងចំណោម១៣ក្រុងស្រុករបស់ខេត្ត និងបំផ្លាញ​សន្ទូង​អស់​ជាង​១២០០​ហិកតា និង​ដំឡូងមីជិត៣០០ហិកតា។ដង្កូវហ្វូងបានកើតច្រើននៅអំឡុពាក់កណ្តាខែមិថុនាមក ហើយ​បានបំផ្លាញស្រូវក្នុងសហគមន៍ស្រូវ​នាង​អំ​ប្រមាណ​ជាជាង​៧០​ហិកតាក្នុ​ង​ចំណោម​៣០០​ហិកតា​ទៀត​នៅ​ក្នុងសហគមន៍កសិករនៅស្រុកស្វាយលើ ហើយថ្នាក់ដឹកនាំក្រសួង​រួម​ជា​មួយ​មន្ទីរ​បាន​ចុះ​អន្តរាគមន៍ទាន់ពេលវេលា ដោយបានណែនាំពីវិធីសាស្ត្របំផ្លាញនិងការពារ និងផ្តល់​ថ្នាំ​សម្រាប់​សម្លាប់សត្វល្អិតជាដើមដើម្បីកម្ចាត់ដង្កូវហ្វូង។

លោក ទា គឹមសុទ្ឋ បានឱ្យដឹងថា សត្វ​ដង្កូវ​ហ្វូង​នេះ នៅពេលវាញាស់លឿនហើយវាធំលឿន និងបំផ្លាញស្រូវ​និង​ដំណាំប្រ​ភេទ​ស្លឹក​ក៏​លឿន​ដែរ បើមិនបានពិនិត្យមើលឪ្យបានហ្មត់ចត់ និងមិនចាត់វិធានការទាន់ពេលវេលាទេ វាអាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត ។លោកបន្ថែមថា សត្វ​ដង្កូវរយនេះ គឺកើតឡើងមកពីសត្វមេអំបៅ ដែលហើរចល័តចេញពីប្រទេសក្បែរយើង រក​កន្លែង​ពង​ញាស់​ក្នុងប្រទេសកម្ពុជា ដោយលោកអំពាវនាវដល់ប្រជាកសិករ ត្រូវចុះពិនិត្យ​តាម​ដាន​មើល​ស្រូវ​របស់ខ្លួនឱ្យជាប់ជានិច្ច ដើម្បីការពារស្រូវពីសត្វដង្កូវ។ជាពិសេសពិនិត្យមើលពេលព្រឹកព្រលឹម និងពេលល្ងាច។ ​ជាមួយគ្នានេះការបាញ់ថ្នាំសម្លាប់ដង្កូវ ត្រូវមានការប្រយ័ន្ន​ខ្ពស់​កុំ​ឱ្យប៉ះពាល់​ដល់​សុខភាព​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm