សហភាពសហជីពការងារសន្តិភាពព្រមានប្តឹងអង្គការសង់ត្រាល់ទៅកាន់ក្រសួងការងារ និង ក្រសួងមហាផ្ទៃ

2024/06/24 01:29:30 am        254

ជាបន្តបន្ទាប់សហជីពតំណាងកម្មករនិយោជិតមួយទៀត បាន​ចេញ​មុខ​ព្រមាន​ប្តឹង​អង្គការ​សង់​ត្រាល់​ទៅ​កាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងពីរនេះជួយរកដំណោះស្រាយ​ជុំវិញ​សកម្មភាព​កកូរ​កកាយ​របស់​អង្គការ​សង់ត្រា​ល់​ដែល​ធ្វើ​ខុសនីតិវិធីច្បាប់អនុញ្ញាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្នុងរាជធានីភ្នំពេញលោក នួន នី អនុប្រធាន​សហភាព​សហជីពការងារសន្តិភាពនិងជាអ្នកនាំពាក្យ បានព្រមានប្តឹងអង្គការ​សង្គម​ស៊ី​វិល​ដែល​ទទួល​ជំនួយបរទេសមួយនេះទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ភ្ជាប់ជាមួយភស្តុតាងដែលអះអាងថាជាសកម្មភាពខុសច្បាប់។

លោក នួន នី៖ “សហភាពសហជីពការងារសន្តិភាពនឹងធ្វើពាក្យបណ្តឹងមួយភ្ជាប់​ជាមួយ​ភស្តុតាង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតលើរបាយការណ៍សកម្មភាព និងជំនួយរបស់អង្គការ​ដែល​ទទួល​ជំនួយបរទេសរូបនេះ។ អង្គការសង់ត្រាល់​សូម​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា​ដែលរំលោភលើសកម្មភាពរបស់សហជីព”។

បន្ថែមពីនេះ លោកអនុប្រធានរូបនេះ បានបន្តព្រមានថា បើអង្គការសង់ត្រាល់​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួននោះទេ សហភាព​សហជីព​របស់​លោក​នឹង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​កម្មភាព​កកូរ​កកាយ​របស់​សង់ត្រាល់​ដែល​ជាអ​ង្គការ​សង្គម​ស៊ីវិ​​ល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​តែងតែ​ធ្វើ​សកម្មភាព​ក្នុង​ផ្នែក​សហជីពទៅវិញ។

សម្រាប់សហភាពសហជីពការងារសន្តិភាព ទង្វើរបស់អង្គការសង់ត្រាល់​របៀប​នេះ​មិន​អាច​ទទួល​យក​បាន​ទេដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងស៊ើបអង្កេតឡើងវិញពីអាជ្ញាធរពាក់ព័ន្ធ។

គួររំលឹកថា ក្រោយ​អង្គការសង់ត្រាល់​ចេញរ​បាយការណ៍​ស្តីពី​សិទ្ធិ​សេរីភាព​របស់​សហជីព​នៅក​ម្ពុជា​មក​ សហជីពជាច្រើន​បានចេញមុខជាបន្តបន្ទាប់វាយប្រហារ​របាយការណ៍​ដោយ​លើក​ឡើង​ថា គ្មានតម្លាភាព គ្មានភាពជាតំណាង និងគ្មានលក្ខណៈវិទ្យាសាស្ត្រដែលទទួលយកបាន។ ក្រុម​សហជីពធំៗនៅកម្ពុជាបានលើកឡើងថា របាយការណ៍សង់ត្រាល់ជារបៀបវារៈនយោបាយ និង​ចង់​បំផ្លាញនូវឆ្នាំងបាយរបស់កម្មករកម្ពុជាដែលមិនអាចទទួលយកបាន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm