រលកកម្ដៅវាយលុកឆ្នេរភាគខាងកើតអាមេរិក ខណៈសីតុណ្ហភាពដ៏គ្រោះថ្នាក់ពង្រីកទៅភាគខាងលិច

2024/06/24 04:29:14 pm        122

មនុស្សជាង ១០០ លាននាក់នៅទូទាំងសហរដ្ឋអាមេរិក បានស្ថិតក្រោមការព្រមានអំពីកម្ដៅដ៏ក្ដៅគគុក កាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ដោយទីក្រុងនានានៅឆ្នេរសមុទ្រភាគខាងកើត កំពុងទប់ទល់នឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រា ខណៈកម្ដៅដែលបណ្តាលឱ្យមានលក្ខខណ្ឌដ៏គ្រោះថ្នាក់បានពង្រីកទៅដល់តំបន់ឆ្នេរភាគខាងលិច។

ទីក្រុង បាល់ទីម័រ (Baltimore) និងទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) បានជួបប្រទះកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មានជិត ៣៨ អង្សាសេកាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាពកើនឡើងដល់ជាង ៣២ អង្សាសេនៅក្នុងបណ្ដារដ្ឋដូចជា អាដាហូ (Idaho), ម៉ុនថាណា (Montana) និង វ៉ៃអូមីង (Wyoming) រហូតដល់ ១៥ អង្សាសេលើសពីធម្មតាសម្រាប់ឆ្នាំនេះ។ សេវាអាកាសធាតុជាតិ (NWS) បាននិយាយថាកម្ដៅដ៏ខ្លាំងនេះ បន្ទាប់មកនឹងផ្លាស់ប្តូរទៅរដ្ឋ ណេប្រាស្កា (Nebraska) និង ខែនសាស (Kansas) នៅថ្ងៃចន្ទនេះ។

ក្រុមមន្ត្រីកំពុងព្រមានអំពីស្ថានភាពគ្រោះថ្នាក់នៅក្នុងតំបន់ ហ្វីឡាឌែលហ្វៀ ដែលសំណើមខ្ពស់អាចជំរុញសន្ទស្សន៍កម្ដៅលើសពី ៤១ អង្សាសេ ដែលធ្វើឱ្យការមានអារម្មណ៍ក្តៅ (សីតុណ្ហភាពនៅកន្លែងបិទជិត) ក្ដៅខ្លាំងជាងសីតុណ្ហភាពជាក់ស្តែង។

សីតុណ្ហភាពបានចុះត្រជាក់បន្តិចនៅតំបន់ជ្រលងភ្នំ អូហាអូ (Ohio Valley), តំបន់បឹង ហ្គ្រេតលេកស៍ (Great Lakes) និងតំបន់ ញ៉ូវអ៊ីងលែន (New England) ប៉ុន្តែកម្ដៅខ្លាំងក្នុងកម្រិតលើសពី ៣០ អង្សាសេ នៅតែបន្តលាតសន្ធឹងពីរដ្ឋ វើជីនៀ (Virginia) ទៅ ញូវយ៉ក (New York)។ ការស្រាវជ្រាវបង្ហាញថា បម្រែបម្រួលអាកាសធាតុកំពុងជំរុញរលកកម្ដៅដ៏គ្រោះថ្នាក់នៅទូទាំងអឌ្ឍគោលខាងជើងក្នុងសប្តាហ៍នេះ ហើយនឹងបន្តផ្តល់អាកាសធាតុដ៏គ្រោះថ្នាក់សម្រាប់ប៉ុន្មានទសវត្សរ៍ខាងមុខទៀត៕


អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        5
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm