អ្នកជំនាញ៖ តុលាការអាមេរិក ទំនងជាកំណត់អភ័យឯកសិទ្ធិលោក Trump ក្នុងសំណុំរឿងវិមានកាពីតូល

2024/06/24 04:36:54 pm        139

នៅពេលតុលាការកំពូល ប្រគល់សេចក្តីសម្រេចរបស់ខ្លួនលើការស្វះស្វែងរកអភ័យឯកសិទ្ធិរបស់លោក ដូណាល់ ត្រាំ (Donald Trump) ពីការកាត់ទោសសម្រាប់តួនាទីរបស់ខ្លួនក្នុងការវាយប្រហារថ្ងៃទី០៦ ខែមករា លើវិមានកាពីតូល (Capitol) របស់អាមេរិក ដែលប្រហែលជាកើតឡើងនៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួននិយាយថា ពួកគេជឿថាភាគច្រើននៃបណ្ដឹងរបស់ក្រសួងយុត្តិធម៌ប្រឆាំងលោក ត្រាំ នឹងនៅតែបន្ត ដែលនោះទំនងជាការកំណត់ ឬដាក់កម្រិតលើអភ័យឯកសិទ្ធិរបស់លោក។

ក្នុងអំឡុងសវនាការក្នុងខែមេសា ចៅក្រមភាគច្រើនហាក់ដូចជាមិនទទួលយកអំណះអំណាងរបស់លោក ត្រាំ ដែលថាប្រធានាធិបតីមាន «អភ័យឯកសិទ្ធិទាំងស្រុង» សម្រាប់សកម្មភាពផ្លូវការណាមួយនោះទេ។ ប៉ុន្តែភាពពិតប្រាកដនៃសេចក្តីសម្រេចបែបនេះ នៅតែមិនច្បាស់លាស់ បន្ទាប់ពីមានទឡ្ហីករណ៍ស៊ើបអង្កេតអំពីទំហំនៃអំណាចរបស់ប្រធានាធិបតីអាមេរិក។

លោក ត្រាំ បានប្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការជាន់ទាបច្រានចោលសំណើសុំការពារពីការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការបោះឆ្នោតចំនួនបួនករណី ដោយហេតុផលថាលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលលោកបានចាត់វិធានការដែលនាំឱ្យមានការចោទប្រកាន់ដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) នេះ។

សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូល អាចបង្រួមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក ត្រាំ ប៉ុន្តែយ៉ាងហោចណាស់ផ្នែកខ្លះនៃការចោទប្រកាន់នឹងនៅតែមាន។ សេចក្តីសម្រេចនេះអាចពន្យារកាត់ក្តីរបស់លោក ត្រាំ បន្ថែមទៀត បើតុលាការកំពូលណែនាំដល់តុលាការថ្នាក់ក្រោមឱ្យកំណត់ពីមធ្យោបាយអនុវត្តទិដ្ឋភាពដែលបង្កើតថ្មីរបស់ខ្លួនអំពីអភ័យឯកសិទ្ធិ។ លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនេះ រួមទាំងក្នុងបណ្ដឹងព្រហ្មទណ្ឌចំនួនបីផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        130
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm