[UPDATE] នគរបាល១៥នាក់ និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន របស់រុស្ស៊ី

2024/06/24 04:53:36 pm        161

អភិបាលតំបន់ លោក ហ្សើហ្គេ ម៉េលីកូវ(Sergei Melikov) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយនៅព្រឹកថ្ងៃចន្ទនេះថា នគរបាលយ៉ាងហោចណាស់ ១៥នាក់ និងជនស៊ីវិលជាច្រើននាក់ រួមទាំងមេដឹកនាំសាសនាអូតូដុក (Orthodox)ម្នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន (Dagestan) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើព្រះវិហារសាសនាអូតូដុក ចំនួនពីរកន្លែង សាលពិធីបួងសួងមួយ និងប៉ុស្តិ៍នគរបាលចំនួនពីរក្នុងទីក្រុង។គណៈកម្មាធិការជាតិប្រឆាំងភេរវកររុស្ស៊ីបានហៅការវាយប្រហារនៅក្នុងតំបន់សំបូរដោយពលរដ្ឋមូស្លីម នេះថាជាអំពើភេរវកម្ម។

អាជ្ញាធរប្រកាសយកថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ជាថ្ងៃកាន់ទុក្ខនៅក្នុងតំបន់នេះ។

ក្រសួងមហាផ្ទៃរបស់សាធារណរដ្ឋ ដាហ្សេស្ថាន បាននិយាយថា បុរសប្រដាប់អាវុធមួយក្រុមបានបាញ់រះមិនរើសមុខនៅសាលពិធីបួងសួង និងព្រះវិហារមួយក្នុងទីក្រុងឌើប៊េន (Derbent) ស្ថិតនៅតំបន់ សមុទ្រកាស្ពៀន (Caspian) ។ ទាំងព្រះវិហារ ទាំងសាលពិពីបួងសួង ត្រូវភ្លើងឆេះ។ របាយការណ៍បាននិយាយថា ការវាយប្រហារលើព្រះវិហារមួយ និងប៉ុស្តិ៍នគរបាលចរាចរណ៍នៅក្នុងរដ្ឋធានី ម៉ាខាកាឡា (Makhachkala )ក្នុងសាធារណរដ្ឋនេះ បានកើតស្ទើរតែក្នុងពេលដំណាលគ្នា ។

ពុំទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ក្រុមអាជ្ញាធរបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការចោទប្រកាន់ពីអំពើភេរវកម្មនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm