អភិបាលក្រុងលើបន្តុបដោយរុស្ស៊ីនិយាយថា មីស៊ីលផលិតដោយសហរដ្ឋអាមេរិក ប្រើក្នុងការវាយប្រហារក្រុង Sevastopol

2024/06/24 05:29:31 pm        284

មន្ត្រីប្រទេសរុស្ស៊ី និយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានវាយប្រហារឧបទ្វីបគ្រីម៉េ ដែលភ្ជាប់ឧបសម្ព័ន្ធរបស់រុស្សី ដោយប្រើប្រាស់មីស៊ីលផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកចំនួន៥គ្រាប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់បីនាក់ស្លាប់ក្នុងនោះមានកុមារពីរនាក់ និងរងរបួសជាង ១០០ នាក់។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា មីស៊ីលចំនួនបួនគ្រប់នៃប្រព័ន្ធមីស៊ីលតាកទិករបស់កងទ័ព ដែលផ្តល់ដោយសហរដ្ឋអាមេរិក បានបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់ទី៦ បានផ្ទុះនៅលើអាកាស។

ក្រសួងបាននិយាយថា សហរដ្ឋអាមេរិកដែលបានផ្គត់ផ្គង់មីស៊ីលតាកទិក ឱ្យទៅអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវចម្បងចំពោះការវាយប្រហារនេះ។

អាជ្ញាធរដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយថា បំណែកមីស៊ីល បានធ្លាក់នៅជិតឆ្នេរមួយកន្លែងនៅភាគខាងជើងទីក្រុង Sevastopol ជាកន្លែងដែលអ្នកស្រុកកំពុងសម្រាកវិស្សមកាល។

លោក រ៉ាហ្សវ៉ូហ្សាយ៉េវ(Razvozhayev) អភិបាលក្រុង Sevastopol ដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយនៅលើបណ្តាញ Telegram ថា មនុស្សជាងមួយរយនាក់បានរងរបួស ក្នុងការវាយប្រហារនេះ។

រុស្ស៊ី បានបញ្ចូលឧបទ្វីបគ្រីម៉េក្នុងឆ្នាំ២០១៤។ ឧបទ្វីបនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ តាំងពីពេលនោះមក ហើយរុស្ស៊ី បានចាត់ទុកតំបន់នេះជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ទោះបីជាភាគច្រើននៃពិភពលោក ចាត់ទុកវាជាផ្នែកមួយរបស់អ៊ុយក្រែនក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ី មានបំណងស្វែងរកការឆ្លើយតបពីអង្គការអន្តរជាតិ ចំពោះការបាញ់ផ្លោងរបស់អ៊ុយក្រែនលើទីក្រុង Sevastopol ។ សហរដ្ឋអាមេរិក បាននឹងកំពុងផ្គត់ផ្គង់ទៅឲ្យកងទ័ពអ៊ុយក្រែននូវមីស៊ីលតាកទិក រយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានរយៈចម្ងាយ៣០០ គីឡូម៉ែត្រ ចាប់តាំងពីដើមឆ្នាំនេះ។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm