ដើមឈើប្រមាណ២៥០០០ដើមនឹងត្រូវដាំក្នុងក្រុងបាត់ដំបង ដើម្បីបង្កើនភាពបៃតង

2024/06/24 05:38:49 pm        237

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជន រៀបចំពិធីជីករណ្ដៅនៅ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ត្រៀម​បើកយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើម ខណៈយុទ្ធនាការ​នេះគ្រោ​ង​ធ្វើ​ឡើង​នៅខែ​កក្កដា ឆ្នាំ២០២៤។

ក្នុងពិធីជីករណ្ដៅដែលធ្វើឡើងនៅមុខផ្សារណាត់ក្រុងបាត់ដំបង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤ ​ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុងបាត់ដំបង និងបណ្តា​ទីប្រជុំជន​ស្រុក​ទាំង១៣ នៃ​ខេត្ត​បាត់ដំបង​។ សម្រាប់ក្នុងក្រុងបាត់ដំបងត្រៀមដាំដើមឈើប្រមាណ២៥០០០ដើម។

តាម​រយៈយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើម ឯកឧត្តម សុខ លូ បង្ហាញ​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាត បន្ទាប់ពីដើម​ឈើ​ដែល​ត្រូវ​ដាំ​នោះ​លូត​លាស់ ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​ទស្សនា​ខេត្ត​បាត់ដំបងកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម សុខ លូ អំពាវនាវដល់អង្គការ និងសប្បុរសជននានា មេត្តាចូលរួមជួយផ្តល់ដើមឈើ ដើមផ្កា ដើម្បី​ចូលរួមក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម នៅក្នុងខេត្តបាត់ដំបង​បាន​ទទួល​លទ្ធផលជាផ្លែផ្កាទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នាជំនាន់នេះ និងអ្នក​ជំនាន់​ក្រោយ​។

ជាមួយគ្នានោះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានគូសបញ្ជាក់ថា មន្ទីរ​បាន​ត្រៀម​កូនឈើប្រមាណ២០ ០០០ម៉ឺនដើម​ សម្រាប់​ចែក​ជូន​ក្នុង​យុទ្ធនាការ​ផ្ទះ​មួយ​ខ្នង​ដាំ​ដើម​ឈើ​មួយដើម និងបានត្រៀមកូនឈើមួយចំនួនទៀតសម្រាប់ដាំជួស។

លោក កត បូរ៉ាន ថ្លែងឱ្យដឹងបន្ថែមថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថាន​បាន​ត្រៀម​កូន​ឈើ​ចម្រុះ​ប្រមាណ៤៥ ០០០ដើម​សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិតថ្លៃ។ ការ​ចែក​ជូន​កូនឈើដល់ប្រជាពលរដ្ឋយកទៅដាំនឹងត្រូវ​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​ខាងមុខ។ សម្រាប់​ប្រជាពលរដ្ឋ មន្ទីរ អង្គភាព ស្ថាប័ននានាដែលត្រូ​វ​ការ​កូន​ឈើ​សូម​មក​ដាក់​ពាក្យ​ស្នើ​សុំនៅ​មន្ទីរបរិស្ថាន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        127
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm