ជប៉ុន​ប្រកាស​លុបចោល​ការប្រកួត F1 លើ​ទឹកដី​របស់ខ្លួន​ក្រោយ​កំណើន​ករណី​ឆ្លង​កូ​វីដ​-១៩

2021/08/19 05:51:49 pm        103

​ប្រណាំង​រថយន្ត៖ ​ព្រឹត្តិការណ៍ F1 ក្នុង​ឆ្នាំ​២០២១ នឹង​មិន​មានការ​ប្រកួត​នៅ​លើ​ទឹកដី​ជប៉ុន​ឡើយ បន្ទាប់ពី​ម្ចាស់ផ្ទះ​ជប៉ុន​បាន​ប្រកាស​លុបចោល​កាល​វិភាគ​ប្រកួត​ លើទឹក​ដី​របស់​ខ្លួន​ដោយសារ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ថ្មី​មេរោគ​កូ​វីដ​-១៩​។

​​ការ​សំរេចចិត្ត​លុបចោល​នេះ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន នេះ​បើ​តាម​ការ​លើកឡើង​រប​ស់ F1​។​ ​​F1 នៅ​ពេល​នេះ​កំពុង​ត្រួត​ពិនិត្យមើល​កាលវិភាគ​ឡើងវិញ និង​ស្វែងរក​ប្រទេស​ដែល​អាច​ទទួល​កាលវិភាគ​ដែល​ខ្វះចន្លោះ​នេះ​។​ ​​F1 នៅ​ទឹកដី​ជប៉ុន​ឆ្នាំមាន​កាលវិភាគ​ប្រកួត​នៅក្នុង​ខែតុលា​ចន្លោះ​ថ្ងៃទី៨ ដល់ ១០ ដែលជា​ជុំ​ទី ១៧ ក្នុងចំណោម ២៣ទីលាន​។​ ​​មិនមែន​តែ​ជប៉ុន​មួយ​ទេ​ដែល​សំរេចចិត្ត​លុបចោល​ការប្រកួត F1 នៅលើ​ទឹកដី​របស់ខ្លួន អូស្ត្រាលី ចិន កាណាដា និង​សឹង្ហ​បុរីសុទ្ធតែ​បានប្រកាស​លុបចោល​។​

​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​ជប៉ុន​លុបចោល​ការប្រកួត F1 នៅលើ​ទឹកដី​របស់ខ្លួន​ដោយសារ​កូ​វីដ​-១៩​នេះ ហើយ​កាលពី​ឆ្នាំ២០១៩ ការប្រកួត​ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​កំណាច Hagibis​។​ ​​ការប្រកួត F1 រដូវ​កាល ២០២១ នេះ​នឹង​បន្ត​ទៅដល់​ទឹកដី​ប៊ែ​ល​ហ្ស៊ិ​ក​ថ្ងៃទី២៩ ខែសីហា​នេះ ស្របពេល​ជើងឯក ៧សម័យ Lewis Hamilton កំពុង​នាំមុខ ៨ពិន្ទុ​លើ​កីឡាករ​ហូ​ឡង់ Max Verstappen៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm