សមាជិកបក្សភ្លើងទៀនចំនួន៣៩នាក់ សុំចូលជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង

2024/06/24 06:15:10 pm        251

ក្រុមសកម្មជនគណបក្សភ្លើងទៀនចំនួន៣៨នៅក្រុងខេមរភូមិន្ទ និងម្នាក់ទៀត​នៅ​ស្រុក​បូទុមសាគរ បានសុំចូលជីវភាពរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។

តំណាងសមាជិក សមាជិកាគណបក្សភ្លើងទៀនដែលមកពីសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និង​ឃុំ​កណ្តោល ស្រុកបូទុមសាគរ សរុប៣៩រូប បានស្មោះចិត្ត​សុំ​ចូល​ជា​សមាជិក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាខេត្តកោះកុង ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងរស់នៅ គោរពស្រឡាញ់​ និង​អនុវត្ត​តាម​គោលនយោបាយបក្សឥតរុញរាល គ្រាពួកគាត់អស់ជំនឿលើគណបក្សភ្លើងទៀន។

ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តចំនួន៣៩នាក់ រសៀល​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កោះកុង​យល់ថា ការចូលជីវភាពរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាគ្រួសារ​តែមួយ​នៅ​ពេល​នេះ​គឺ​ជាការត្រឹមត្រូវ និងមានការវិនិច្ឆ័យបានច្បាស់លាស់។

លោកជំទាវ មិថុនា ភូថង បានបន្ថែមថា នេះពុំមែនជាលើកទី១ទេ ដែលមាន​សមាជិក​គណបក្ស​ផ្សេងៗ​ចុះ​ចូលជីវភាពរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២២ មានសមាជិកដ៏ទៃទៀតសរុបចំនួន៣១នាក់បានធ្វើសមាហរណកម្ម។

លោក​ជំទាវ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា គណបក្ស​ប្រជាជន​កម្ពុជា បានដើរតួនាទីស្នូលក្នុងការបង្រួបបង្រួមជាតិ កសាងប្រទេសជាតិ រីកចម្រើន​ជា​បន្ត​បន្ទាប់​លើ​គ្រប់​វិស័យ គួរជាទីមោទកៈ ក្នុងឋានៈជារដ្ឋឯករាជ្យ នីតិរដ្ឋ និងឈរលើមូលដ្ឋាន នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស។ គ្រប់មន្រ្តីបក្សទាំងអស់ រក្សាបាននូវស្មារតី សាមគ្គីភាព ឯក​ភាព​ផ្ទៃ​ក្នុង​ដ៏រឹ​ងមាំ ជាពិសេសថ្នាក់ដឹកនាំកំពូលរបស់គណបក្ស បានពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុបម្រើជាតិ និងប្រជាជនរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយបាន​ធ្វើ​ជា​កម្លាំង​ស្នូល​តែមួយគត់ក្នុងការរំដោះជាតិ ស្តារកសាង និងអភិវឌ្ឍន៍ឱ្យប្រទេសជាតិ មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ដ៏ពេញលេញទូទាំងផ្ទៃប្រទេស៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm