បច្ចុប្បន្នទំនិញកម្ពុជាជាង២ម៉ឺនប្រភេទ កំពុងចរាចរដាក់លក់ក្នុងផ្សារអនឡាញរបស់ចិន Alibaba

2024/06/24 06:38:45 pm        223

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតចាប់ពីកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈ នៃការ​យោគយល់​ជាមួយ​ក្រុមហ៊ុនអនឡាញខ្នាតយក្ស អាលីបាបា កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បី​ដាក់​លក់​ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន រហូតមកដល់ពេលនេះ មានចំនួនប្រមាណ ២៦,០០០ ផលិតផល។

នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីសេដ្ឋកិច្ចរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ផលិត​ផល​កម្ពុជា​កាន់​តែច្រើនឡើងបានដាក់តាំងលក់លើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលើ អាលី​បាបា មានដូចជា ទំនិញប្រភេទកសិកម្ម ឧស្សាហកម្មស្រាល សម្លៀកបំពាក់ ស្បែកជើង និង​សិប្បកម្ម។ល។

ក្នុងកិច្ចសម្ភាសន៍ដដែលនោះ ឯកឧត្តម បានបញ្ជាក់ថា គ្រប់ផលិត​ផលរ​បស់​កម្ពុជា​ទំរាំ​បាន​ចូល​ទៅ​ដល់​ទីផ្សារ អាលីបាបា គេបានតេស្ត និងសាកល្បងទំនិញខ្មែររួចទៅហើយ ដោយមិ​ន​ឲ្យ​ម្ចាស់​ទំនិញ​បាន​ដឹងខ្លួននោះទេ ដូចជា អង្ករ ផ្លែមៀន ទុរេន និងគ្រាប់ស្វាយចន្ទីរជាដើម មុនសម្រេច​ឲ្យដាក់​លក់។ ឯកឧត្តមបានបន្ថែមថា មុនដំបូងផលិតផលខ្មែរចំនួនប្រមាណ ១,៦០០មុខ​ទំនិញ​ប៉ុណ្ណោះ ដែលដាក់តាំងលក់ ប៉ុន្តែរហូតមកដល់ពេលនេះ បានកើនដល់ចំនួនជាង ២៦,០០០​ផលិត​ផល​ ដោយមាន អ្នកផ្គត់ផ្គង់ក្នុងការលក់ (Supplier) ចំនួនជាង ៣,០០០ ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកឡើងនូវបញ្ហាឧសគ្គមួយចំនួនដែរ ក្នុងការដាក់លក់​ទំនិញ​នានា​លើ​ផ្សារ​មួយ​នេះ យ៉ាងដូច្នេះថា

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀប​ចំ​សិក្ខា​សាលា​ស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផល​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន Alibaba.com" ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ព័ន្ធ និង​ដើម្បី​ផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជា​ការ​ត្រៀមខ្លួន​និង​គិតគូរ​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផលដែលអតិថិជនកំពុងត្រូវការ។ សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារអនឡាញ អាលី​បាបា មានអតិថិជនសរុបចំនួនប្រមាណ ១,៣០០លាននាក់ នៅទូទាំងសាកលលោក៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm