តំណាងកម្មករ៤ម៉ឺននាក់ ដាក់ញត្តិស្នើសុំម្ចាស់ជំនួយឱ្យពិចារណាឡើងវិញ ចំពោះការគាំទ្រដល់អង្គការសង់ត្រាល់

2024/06/24 06:43:56 pm        168

សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត៤ម៉ឺននាក់ បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូតអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរ​ឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិ​មនុស្ស​ហៅកាត់ «សង់ត្រាល់»។

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ និងជាប្រធាន​សហព័ន្ធ​សហជីព​ការងារ​ស្ត្រីក​ម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុតគឺដើម្បី ឱ្យម្ចាស់​ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិការឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែនាំ​ឲ្យ​អង្គការ​នេះ​ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេស​ឲ្យ​ស្រប​តាម​ច្បាប់របស់កម្ពុជា។

អ្នកស្រីលើកឡើងថា របាយការណ៍សង់ត្រាល់ដែលបានចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិត នៅកម្ពុជានោះទេ ដោយរបាយ​ការណ៍​នោះ​បាន​លើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទ​សិទ្ធិ​សេរីភា​ព​ការងារ​កម្មករ​និយោជិតនៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ១៤ ក្នុងចំណោម​រោង​ចក្រ​ដែល​មាន​រហូត​ដល់​៧០៣រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC) ។

អ្នកស្រីបញ្ជាក់ថា ខ្លឹមសារនៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះ​ពាល់​កិត្តិយស​ជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិត​នៅ​កម្ពុជា​ទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោ បាយ និងញុះញុង លាបពណ៌ ឲ្យ​មានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅ កម្ពុជា។

ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា ទៅ​លួច​ផ្ដល់​ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈ​របស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់​ស្តីពី​ការងារកម្ពុជាឡើយ។

អ្នកស្រីថ្លែងថា៖«សង់ត្រាល់គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីពនិងសហជីព និងធ្វើការបំភាន់ ការ​យល់​ឃើញរវាងគ្នានិងគ្នា ប៉ះពាល់ដល់ស្ថេរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះ​ពាល់​ដល់​ការងារ និងផលប្រយោជន៍កម្មករនិយោជិតកម្ពុជាទាំងមូល។»

តំណាងកម្មករ និយោជិត អ្នកស្រី អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ បាន​បង្ហាញ​ការ​ព្រួយ​បារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយក អង្គការUSAID ធ្វើការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ឧបត្ថម្ភ​កញ្ចប់ថវិកាសម្រាប់ធ្វើ សកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឲ្យអង្គការសង់ត្រាល់ ធ្វើ​សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm