វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលជំរុញវិស័យ SME ឱ្យក្លាយជាឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ

2024/06/24 06:57:41 pm        114

វិស័យឯកជនកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការជំរុញអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង និង​ចូលរួម​ចំណែក​លើកកម្ពស់សេដ្ឋកិច្ចជាតិស្រប​តាមចក្ខុវិស័យ នៃ​ការ​ជំរុញ​ឱ្យ​ក្លាយ​ទៅ​ជា​ឆ្អឹងខ្នង​នៃសេដ្ឋកិច្ចពិតប្រាកដ។

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ គឺជាមូលដ្ឋាន​ដ៏​សំខាន់​មួយស​ម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និងសង្គម ពីព្រោះវិស័យនេះមានលក្ខណៈអន្តរសកម្មភាពច្រើន ងាយ បត់​បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅតាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា ជាក់​ស្តែង​នា​ពេល​កន្លងមកនេះ FASMEC បានធ្វើការជាច្រើន ជាពិសេសនាលទ្ធផលចុងក្រោយនេះ FASMEC បានបើកសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទ កូវីដ-១៩”​ជូន​សមាជិក​សមាជិកាគ្រប់បណ្តារាជធានី-ខេត្ត ដើម្បីផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍​ដល់​សហ​គ្រាស​ធុនតូច និងមធ្យម ទទួលបានូវព័ត៌មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ក្រុមហ៊ុន និង​ធនាគារ​ដៃគូ​រជាដើម។

ឧកញ៉ា បន្តថា ដើម្បីភាពរីកលូតលាស់នៅក្នុងការធ្វើអាជីវកម្ម រាជរដ្ឋាភិបាលនៅក្នុងអណត្តិថ្មីនេះ ក្នុង​យុទ្ធសាស្រ្តបញ្ចា កោណដំណាក់កាលទី១ បញ្ចាកោណទី៥ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ឌីជីថល, ជាក់ស្តែងមកដល់បច្ចុប្បន្នការអភិវឌ្ឍន៍បច្ចេក វិទ្យាឌីជីថល បាន​កំពុង​ដើរ​ដល់​របត់​ថ្មី​មួយទៀត នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai, ដែលបញ្ហានេះ លោកឧកញ៉ា ចង់​ឲ្យ​សមាជិក របស់ FASMEC គួរសិក្សាស្វែងយល់បន្ថែមតាម Ai, ជាពិសេសកម្មវិធី Rean-Ai ដើម្បី​ជា​ប្រយោជន៍សម្រាប់ជំនួយក្នុងអាជីវកម្ម។

ជុំវិញ Ai នេះ, លោកបណ្ឌិត ឡាយ គីរី ស្ថាបនិកបង្កើតប្រព័ន្ធបច្ចេកវិទ្យា Ai លើកឡើងថា បញ្ញា​សិ​ប្បកម្មិត Ai វាគឺជាប្រព័ន្ធ មួយ អាចជួយដោះស្រាយបញ្ហារបស់មនុស្ស និង​ធ្វើ​សកម្មភាព​ដូច​មនុស្ស​។ ដូច្នេះ Ai អាចធ្វើឲ្យយើងទទួលបានផលប្រយោជន៍ មានទំនាក់នង់កាន់តែកាន់តែល្អ និង​ធ្វើឲ្យកិច្ចការងារកាន់តែរលូន ។ ជាក់ស្តែងនាពេលកន្លងមក ក្រុមហ៊ុនមួយ​ចំនួ​នតែង​តែ​ជួល​អ្នក ជំនាញដើម្បីមកប្រឹក្សាយោបល់ ជំរុញការអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែប្រសើរ។ ប៉ុន្តែ​ក្នុង​បរិបទ​រីកចម្រើននេះ ម្ចាស់អាជីកម្មអាចសិក្សា ស្រាវជ្រាវធ្វើដោយខ្លួនឯង តាមរយៈ​ប្រព័ន្ធ​បច្ចេក​វិទ្យា Ai ជាពិសេសតាមកម្មវិធី Rean-Ai អាចម្ចាស់អាជីវកម្មបីដូចកំពុងទទួលបាន អ្នក​ពិគ្រោះ​ក្នុង​ការ​ធ្វើអា​ជីវកម្ម ក្នុងការឈានទៅអភិវឌ្ឍន៍អាជីវកម្មរបស់អស់លោកអ្នកកាន់តែរីកចម្រើន។

ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះដែរ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​និវានុវត្តន៍ នឹងបន្តរៀបចំសេចក្តី ព្រាងអនុក្រិត្យ ស្តីពីការបង្កើត និងគ្រប់គ្រង់​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុនតូច និងមធ្យម (SME Cluster) ដើម្បីទាក់ទាញវិនិយោគិន ថ្មីៗ ជាពិសេសក្នុ​ងវិ​ស័យ​បច្ចេក​វិទ្យា និងបង្កើតប្រព័ន្ធប្រទាក់ក្រឡា ទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និង​មធ្យម និងការវិនិយោគពីបរទេស ជាពិសេសការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ច និង SMEs ក្នុង​ការ​ចាប់យកឌីជីថល សំដៅចូលរួមបណ្តុះ ផ្នត់គំនិតសហគ្រិនភាព និងលើកកម្ពស់​ការ​ប្រើ​ប្រាស់ និងការចាប់បច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម ដើម្បីប្រសិទ្ធភាពក្នុងប្រតិបត្តិការ អាជីវកម្ម ក្នុង​គោលដៅជំរុញវិស័យនេះឲ្យក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិតប្រាកដ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm