CATA៖ ការបើកជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា

2024/06/24 07:25:13 pm        171

ក្រោយកម្ពុជា-ឥណ្ឌា បានបើកដំណើរការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ទីភ្នាក់ងារ​ទេសចរណ៍​បានកត់សម្គាល់ឃើញថា ការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ រយៈ​ពេលប្រមាណ១សប្តាហ៍កន្លងមកនេះ គឺបានដំណើរការយ៉ាងរលូន ហើយ​បើ​មើល​ពី​កត្តា​ទំនាក់​ទំនងកាទូត ទីផ្សារ ពាណិជ្ជកម្ម និងទេសចរណ៍ គឺមានទំនាក់ទំនងគ្នាល្អ ហើយអាច​ទ្រទ្រង់​នូវ​កំណើនការតភ្ជាប់ជើងហោះហើរមានភាពយូរអង្វែង។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បាន​ថ្លែង​ប្រាប់​BTV នៅថ្ងៃទី២៤ ខែមិថុនានេះថា ជារួមមុននឹងប្រកាសបើកជើងហោះហើរត្រង់កម្ពុជា ឥណ្ឌា​ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺបណ្តាក្រុមហ៊ុនពាក់ព័ន្ធ ទាំងខាង​ភាគី​ឥណ្ឌា និងកម្ពុជា គឺបានធ្វើសិក្សាទីផ្សារប្រមាណជាង១ឆ្នាំទៅ២ឆ្នាំមុនរួចហើយ។ តាមរយៈ​នេះ ​កត្តាទំនាក់ទំនងទីផ្សារទេសចរណ៍កម្ពុជា និងគោលដៅទេសចរណ៍ជាពិសេស គោល​ដៅ​ទេសចរ​ណ៍​សាសនា វប្បធម៌ អាពាហ៍ពិពាហ៍ តំបន់អេកូទេសចរណ៍ នៅខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុជាដើម គឺអាចទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាជាហូរហែរ និងអាច​ធានា​បាន​នូវស្ថិរភាពនៃការតភ្ជាប់ជើងហោះត្រង់នោះ បានយូរអង្វែង។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងថា​នៅក្នុ​ង​កាអនុវត្តដំណើរការហោះហើរត្រង់កម្ពុជា ឥណ្ឌាបាន​ប្រមាណ​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ ទីភ្នាក់ងារទេសចរណ៍បានសម្គាល់ឃើញថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ គឺ​បាន​បើក​ការហោះហើរ១សបា្តហ៍ ៤ជើងស្របតាមកម្មវិធីដែលបានកំណត់ ហើយការ​ហោះ​ហើរ​ត្រង់​នេះ​នឹងរក្សាបាននូវស្ថិរភាពនៃការហោះហើរត្រង់យូរអង្វែង ដោយសារ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​និងភាគីពាក់ព័ន្ធ មុននឹងបើកជើងហោះហើរត្រង់នេះ គឺបានសិក្សាច្បាស់លាស់អំពី កត្តា​ពាណិជ្ជកម្ម កតា្តទីផ្សារ និងកត្តាទំនាក់ទំនងកាទូតកិច្ចសហប្រតិបត្តិការ នយោបាយ និង​ការ​ទទួល​ខុស​ត្រូវផ្នែកសង្គមរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បន្តថា សម្រាប់ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ិនចា​ហ្គូ​របស់​ប្រទេស​ឥ​ណ្ឌា​វិញ បើមិនមានការប្រែប្រួលទេ គឺគ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់​ពី​ខែតុលាឆ្នាំ២០២៤នេះតទៅ ដែលការបើកជើ​ង​ហោះ​ត្រង់​នោះ​នឹង​ត្រូវ​បើក​ចំនួន​៦​ជើង​ក្នុង​មួយ​សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm