ប្រតិភូ​អាកាសចរ​ស៊ីវិល​៖ ​ព្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ​ធ្វើ​ដោយ​កូន​ខ្មែរ នឹង​លើក​កិត្តិយស​ជាតិ​ជា​ប្រវត្តិសាស្ត្រ​

2021/04/27 09:59:58 am        33

​ភ្នំពេញ៖ គណៈប្រតិភូ​រដ្ឋ​លេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ដឹកនាំ​ដោយ ឯកឧត្ដម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការ​សាង​សង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមាន​ការ​ទទួល​ស្វាគមន៍​ពី​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CAIC ។​

​ក្នុង​អំឡុង​ពេលធ្វើ​គារវកិច្ច​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CAIC ដែល​ទទួលបាន​សិទ្ធិ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ បាន​ថ្លែងថា ដំណើរការ​នៃ​ការសាងសង់ បាននិងកំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ដំណាក់កាល​ទី​១ នៅ​ឆ្នាំ ២០២២ មុន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣​។

លោក​មហាសេដ្ឋី​ផ្នែក​សាងសង់​ដ៏​ល្បី​នៅ​កម្ពុជា​រូបនេះ បន្ថែមថា ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​មួយ​នេះ ធ្វើឡើង​ដោយ​ក្រុមការងារ​បច្ចេកទេស ដែល​សុទ្ធ​តែមាន​ជំនាញ​ច្បាស់លាស់ ដោយមាន​អ្នកខ្លះ​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​សិង្ហបុរី និង​អ្នក​ជំនាញ​ខ្លះទៀត បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន កូរ៉េ ចិន និង​វៀតណាម ជាដើម​។

​ជា​មួយគ្នានេះ​អ្នកឧកញ៉ា ពុង ឃាវ​សែ ក៏បាន​ចាត់ទុក​ដំណើរ​មក​ត្រួតពិនិត្យ​ការសាងសង់ របស់​ប្រតិភូ​រដ្ឋលេខាធិការ​អាកា​សចរ​ស៊ីវិល នៅ​ថ្ងៃទី ៣០ ខែកញ្ញា នេះ​ថា ជាការ​លើកទឹកចិត្ត និង​បាន​បង្កើន​នូវ​ការ​កក់ក្តៅ​បន្ថែមទៀត​សម្រាប់​ក្រុមការងារ​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​ព្រលានយន្តហោះ​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​អ្នកឧកញ៉ា សង្ឃឹមថា ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ នឹង​ដឹកនាំ​ក្រុមការងារ​មក​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ រៀងរាល់ ៦ ខែម្តង​។

​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះដែរ ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​ថ្មី​នេះ ដោយ​ឯកឧត្តម​លើកឡើងថា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ដែល​ធ្វើ​ដោយ​កូន​ខ្មែរ​មួយ​នេះ មិនមែន​ធ្វើឡើង​សម្រាប់​ប្រយោជន៍​តែ​ក្រុមហ៊ុន​មួយ​នោះឡើយ តែ​វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ និង​លើកស្ទួយ​នូវ​កិត្យានុភាព​ជាតិ​ផងដែរ​។

​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ ក៏បាន​ថ្លែង​អណរ​គុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​អ្នកឧកញ៉ា ពុង ឃាវ​សែ និង​ក្រុមការងារ​ក្រុមហ៊ុន​។ ឯកឧត្តម បន្តថា ដំណើរ​មក​ត្រួតពិនិត្យ​ដំណើរការ​សាងសង់​ព្រលានយន្តហោះ​ថ្មី​របស់​ក្រុមការងារ​រដ្ឋលេខាធិកា​រ​អាកាសចរ​ស៊ីវិល​នៅពេលនេះ ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​នៃ​ការសាងសង់ សម្រាប់​រាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​សម្តេច​ប្រមុខ​រដ្ឋាភិបាល បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​កាលពី​ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន CAIC ដែល​ទទួលបាន​សិទ្ធិ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ កើតចេញពី​ក្រុមហ៊ុនចម្រុះ​ពីរ គឺ​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន SSCA ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ អាកាសយានដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង ៨ គីឡូម៉ែត្រ ពី​ក្រុង​តាខ្មៅ នៅលើ​ផ្ទៃដី ២៦០០ ហិកតា​។

ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ ចែកចេញជា ៣ ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទី១ ចំណាយ​ទឹកប្រាក់​ប្រមាណ ១៥០០ លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ទាំង​តម្លៃ​ដី ហើយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៣ ដែល​អាច​ទទួលភ្ញៀវ​ទេសច​រ​ជាង ១៣ លាន​នាក់​ក្នុង​មួយឆ្នាំ​។

ចំណែក​ដំណាក់កាល​ទី​២ នឹង​បញ្ចប់​នៅ​ឆ្នាំ ២០៣០ ដោយ​អាច​ទទួល​ភ្ញៀវទេសចរ​បាន ៣០ លាន​នាក់​ក្នុង​មួយឆ្នាំ និង​ដំណាក់កាល​ទី​៣ បញ្ចប់​ការអភិវឌ្ឍ​នៅ​ឆ្នាំ ២០៥០ ហើយ​អាច​ទទួល​ភ្ញៀវទេសចរ​បាន ៥០ លាន​នាក់ ក្នុង​មួយឆ្នាំ​៕​ អត្ថបទ៖ ជា ធី​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm