សិស្សានុសិស្សកម្រិតបឋមមួយចំនួនរបស់កម្ពុជាកំពុងសិក្សាថ្នាក់រ៉ូបូតដូចបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក

2024/06/24 07:41:23 pm        194

បច្ចុប្បន្នសិស្សានុសិស្សកម្ពុជាមួយចំនួន ដែលសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប កំពុង​អភិវឌ្ឍន៍​ខ្លួន​ជា​ខ្លាំង ទៅលើមុខវិជ្ជាSTEM។ ក្នុងនោះពួកគេ ក៏កំពុង​សិក្សាជា​ប្រចាំលើ​មុខ​វិជ្ជា​មួយ​ឈ្មោះ​ថា​ Robot Think Robotic ជាមុខវិជ្ជាដែលនាំចូលមកពីប្រទេសអាមេរិក។ ការសិក្សា​លើ​មុខ​វិជ្ជា​នេះ គឺអនុវត្តដូចគ្នា ទៅការសិក្សារបស់កុមារនៅ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃ ដែល​សិក្សា​នៅមជ្ឈមណ្ឌលសិក្សាទំនើបផងដែរ។ នេះជាការលើកឡើងរបស់ លោក ប៊ី លីហ៊ួ ជាអ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម។

មជ្ឈមណ្ឌលសិក្សាទំនើប ជាគ្រឹះស្ថានសិក្សាដែលផ្ដល់ការសិក្សាពេញមួយថ្ងៃ។ ការសិក្សា គឺ​អនុវត្ត​ទៅ​តាមកម្មវិធីសិក្សាជាតិ ១វេន និងអនុវត្តកម្មវិធីសិក្សាទំនើប ១វេន។ ការសិក្សា​បែប​ទំនើប​នេះ រាប់បញ្ចូលទាំងការសិក្សាភាសាចិន ភាសាអង់គ្លេស កំព្យូទ័រ ក៏ដូចជាថ្នាក់​រ៉ូបូត​ផង​ដែរ​។ សម្រាប់ការសិក្សារ៉ូបូតនេះ សាលាមានកម្មវិធីសិក្សា Robot Think Robotic ជាកម្ម​វិធី​សិក្សា​ផ្តោត​សំខាន់​លើ មុខវិជ្ជា STEM មកពីប្រទេសអាមេរិក។ នេះជាការបញ្ជាក់របស់លោក ប៊ី លីហួ ជា​អ្នក​គ្រប់គ្រងមជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម។

លោក ប៊ី លីហ៊ួ លើកឡើងថា ការរៀននិងបង្រៀន Robot Think Robotic នៅគ្រប់​មជ្ឈ​មណ្ឌល​សិក្សា​ទំនើប​នៅកម្ពុជា គឺអនុវត្តដូចគ្នាទៅនឹងការរៀន និងបង្រៀន របស់កុមារនៅប្រទេសអាមេរិក ក៏​ដូ​​ចជាកុមារនៅប្រទេសដទៃផងដែរ។ ការសិក្សា​កំពុង​អនុវត្ត​សម្រាប់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ចាប់​ពីថ្នាក់ទី ១ឡើងទៅ។ ការសិក្សាគឺអនុវត្តជាភាសាអង់គ្លេស ទៅតាមមេរៀន ជាមួយ​នឹង​សម្ភារ​ដែល​នាំ​ចូលពីប្រទេស អាមេរិក ផងដែរ។ លើសពីនេះ គ្រូបង្រៀនលើមុខវិជ្ជានេះ សុទ្ធតែ​ត្រូវ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល ពីអ្នកជំនាញបរទេសជាមុន។

សម្រាប់កុមារថ្នាក់ទី ៦ ដែលកំពុងសិក្សាលើមុខវិជ្ជា រ៉ូបូតនៅព្រឹកនេះ កំពុង​អនុវត្ត​យ៉ាង​មមា​ញឹក​ក្នុង​ការដំឡើងនិងបញ្ជាគ្រឿងចក្រ។ ពួកគេពេញចិត្ត ទៅលើមុខវិជ្ជា រ៉ូបូត នេះ ដោយពួក​គេ​បាន​សិក្សា​រយៈពេល ៣ឆ្នាំមកហើយ។ ពួកគេមានសមត្ថភាព អាចដំឡើងបង្កើត និងបញ្ជា​គ្រឿង​ចក្រ​មួយ​ចំនួន រួមមានទាំង Excavator, Helicopter ជាដើម។ ពួកគេម្នាក់ៗបង្ហាញគោលជំហរ នឹង​បន្ត​សិក្សា​លើមុខវិជ្ជា តិចណូឡូជី មួយនេះ សម្រាប់ពេលអនាគត។

បច្ចុប្បន្នមជ្ឈមណ្ឌលសិក្សាទំនើប មានចំនួន ៧។ ៦សាលាស្ថិតនៅរាជធានីភ្នំពេញ និង១ សាលា​ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង។ មជ្ឈមណ្ឌលសិក្សាទំនើប ២ទីតាំង ផ្សេងទៀត ក៏គ្រោងបើក​ដំណើរ​កា​រ​នៅ​ឆ្នាំ​សិក្សាក្រោយផងដែរ។ ការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ជាការសិក្សាបង់ថ្លៃ។ សិស្ស​ត្រូវ​បង់​ថវិកាប្រមាណ ៥០០ ទៅ ៦០០ដុល្លារ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm