អ្នកវិភាគ៖ ក្រុមប្រឆាំងបន្តចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សន​វិជ្ជាឈ្នះឈ្នះ

2024/06/24 07:48:09 pm        66

អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សកម្មភាពរបស់ក្រុមប្រឆាំងបន្តចូលរួម​ជីវភាព​ជាមួយ​​គណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជា ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបជាមេដឹកនាំដែលមាននយោបាយច្បាស់លាស់ជូនប្រជាជន។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និង​នយោបាយ លើកឡើងថា តាមរយៈសកម្មភាពនៃការបន្តផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង ដើម្បីចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ដែល​ជា​គណបក្ស​មាន​ភាពចាស់ទុំ និងប្រាកដនិយម បានកើនឡើងជាបន្ត​បន្ទាប់​ក្នុង​ស្ថានភាព​វិឌ្ឍន៍​នយោបាយ​នៅ​កម្ពុជាមានភាពល្អប្រសើរ។ លោកបណ្ឌិត លើកឡើងទៀតថា ការស្ម័គ្រចិត្តចូល​រួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានផ្អែកលើកត្តារួមមាន ការធានានូវសុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាជន។

លោកបណ្ឌិតបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង​ឥរិយាបថនយោបាយរបស់សម្តេចតេជោ គឺមានទស្សនៈវិជ្ជានយោបាយឈ្នះ ឈ្នះ ជាស្នូល​ដែល​សម្តេចបានស្វាគមន៍ និងសហការតាំងពីឆ្នាំ១៩៩០ ទើបធ្វើឱ្យសមាជិក និងសកម្ម​ជន​គណបក្ស​ប្រឆាំងបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែងតាមរយៈវីដេអូរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង​ប្រកាស​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយគណបក្សប្រជាជនកម្ពុជា ដោយសារសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ប្រកប​ដោយ​ព្រហ្មវិហាធម៌ និងគិតគូរពីជាត៨ និងប្រជាជនជាចំបង។

សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និង​ក្រៅ​ប្រទេស​មិនតិចទេ បានបន្តគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹក​នាំ​ជា​ទណ្ឌិត​ក្បត់​ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិក និងសកម្មជន​របស់​ខ្លួន​អស់​ជំនឿ​ចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្រជូនជាតិ និង​ប្រជាជនពិតប្រាកដ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm