ឯកឧត្តម ឈឹម ឃិនដារ៉េត ផ្តល់អនុសាសន៍៣ចំនុច ជូនក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍

2024/06/24 08:07:20 pm        376

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានបើក “កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត តាមរយៈចូលរួមដោយផ្ទាល់សរុបចំនួន៤៥រូប និងតាមប្រព័ន្ធនិម្មិត សរុបចំនួន៣៤គណនី។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានរលឹកនូវអភិក្រម នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ គោលនយោបាយជាតិនេះ មានឆន្ទៈយកប្រជាពលរដ្ឋជាគោល និងមានគោលបំណង ១)កាត់បន្ថយការចម្លងថ្មីតិចជាង១នាក់ ឬប្រមាណជា២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ ឱ្យនៅក្រោម២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានរំលឹកឡើងវិញ នូវផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ដែលមានចក្ខុវិស័យ៖ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ និងមានផលិតភាព មានសិទ្ធិពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការមាក់ងាយ និងរើសអើង និងមានបេសកកម្ម ធានាបាននូវការសម្របសម្រួលជាពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍បានល្អ ដោយមានការចូលរួមប្រកបដោយបរិយាបន្ន ដោយមូលដ្ឋាន និងសហគមន៍ជាម្ចាស់ ផ្តោតលើប្រជាពលរដ្ឋជាធំ មានភាពធន់ និងមានចីរភាព ដោយមានគោលដៅ៖ ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យប្រកបដោយចីរភាព ដែលធានាថាជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈចាប់ពីឆ្នាំ២០២៨តទៅ។ ផែនការយុទ្ធសាស្រ្តនេះ មានការគាំទ្រដោយគោលបំណងចំនួន ៤ ដូចជា៖ ១) ផ្តល់ការបង្ការ ព្យាបាល ថែទាំ និងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្រ្តជំរុញការចូលរួមជាពហុវិស័យ ២) ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ បានទទួលសេវាមេរោគអេដស៍  សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ ព្រមទាំងសង្គមផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ៣) កសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដោយសហគមន៍ និងកែលម្អការធ្វើសមាហរណកម្មឆ្លើយតប នឹងមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និងមិនមែនសុខាភិបាល និង៤) ធានាចីរភាពសមិទ្ធផលជាតិ នៃការឆ្លើយតបនឹងមេរោគអេដស៍ ដោយការបង្កើនការវិនិយោគជាតិ និងការពង្រឹងប្រព័ន្ធប្រទេសឆ្លើយតបនឹងមេរោគអេដស៍ដោយអភិបាលកិច្ច សម្របសម្រួល និងត្រួតពិនិត្យ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖

• សូមប្រញាប់ប្រញាល់ ទៅបញ្ជូនជនរងគ្រោះដោយករណីរំលោភ ទៅធ្វើតេស្តរកមេរោគអេដស៍ ដើម្បីអាចឱ្យបង្ការបាននូវការចម្លងមេរោគអេដស៍ តាមរយៈកម្មវិធីបង្ការឆ្លងមេរោគអេដស៍ក្រោយការប្រឈម។

• គោរពនូវគោលការណ៍នៃការឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ ដែលរួមមាន៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ

o ភាពជាម្ចាស់ឬភាពជាអ្នកដឹកនាំ សំដៅដល់គំនិតផ្តួចផ្តើម ការសម្របសម្រួល ការតម្រង់ទិស ការកែលម្អ ការបំពេញបន្ថែមលើចំណុចខ្វះខាត និងការត្រួតពិនិត្យវាយតម្លៃដែលរាជរដ្ឋាភិបាលដាក់ចេញ។

o ភាពជាដៃគូ សំដៅដល់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍ ស្ថាប័នអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ព្រោះបើគ្មានការចូលរួមពីដៃគូ នោះការឆ្លើយតបនេះនឹងមិនសម្រេចបានជោគជ័យឡើយ។

o ការវិនិយោគ សំដៅដល់ការបោះទុនគាំទ្រកម្មវិធីអេដស៍ បើគ្មានធនធានសមស្របទេ កម្មវិធីនោះ ក៏មិនអាចសម្រេចជោគជ័យបាន។ ម្យ៉ាងទៀត ភាពជាដៃគូក៏មានទិសដៅទាក់ទាញឱ្យដៃគូទាំងនោះបោះទុន ជួយផ្តល់ធនធានហិរញ្ញវត្ថុ និងជំនាញដល់កម្មវិធីអេដស៍ដែរ ទើបកម្មវិធីនោះទទួលជោគជ័យ។

• ស្នើសុំឱ្យសមាជិកទាំងអស់ បញ្ចូលទៅក្នុងក្រុមណាមួយនៃក្រុមយុទ្ធសាស្រ្តជាតិទាំងប្រាំ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm