ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង អោយធ្វើយ៉ាងណាពេលសិស្សរៀនចប់ រៀនចេះ ត្រូវតែមានការងារធ្វើ

2024/06/24 08:16:42 pm        68


កំពង់ឆ្នាំង៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានជុំរុញថ្នាក់ដឹកនាំសាស្រ្តាចារ្យ និងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ ហើយធ្វើយ៉ាងអោយយុវជនទាំងនោះត្រូវរៀនអោយចេះ រៀនអោយចប់ និងអោយមានការងារធ្វើគ្រប់គ្នា ទើបត្រូវទៅនឹងគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ 

លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថា៖ គណ:ប្រតិភូគណ:កម្មការទី៨នៃរដ្ឋសភា ចុះមកពេលនេះ ក្រៅពីការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏នឹងសិក្សាស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗដែលវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈជួបប្រទះនាពេលកន្លងមក ក្នុងនោះក៏រួមបញ្ជូលទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តន៍គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដោយឥតថ្លៃជូនប្រជាពលរដ្ឋពិសេសយុវជនមកពីគ្រួសារក្រីក្រ១ គ្រួសារក្រីក្រ២ និងគ្រួសារយុវជនងាយរងហានិភ័យដែរ ។ លោកជំទាវប្រធានបានជំរុញឱ្យថ្នាក់ដឹកនាំសាស្រ្តាចារ្យនិងភាគីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថាន ចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយអំពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ១,៥លាននាក់ ដល់ក្រុមគោលដៅជាយុវជនក្រីក្រ និងយុវជនងាយរងហានិភ័យ និងទាក់ទងតាមក្រុមហ៊ុន រោងចក្រ សហគ្រាសតូចធំ ដើម្បីយុវជនយើងចប់ពីការសិក្សា ត្រូវមានការងារអោយពួកគាត់ធ្វើតែម្តង មិនត្រូវពេលចប់ហើយគ្មានការងារអោយពួកគាត់ធ្វើនោះទេ ។ 

លោកជំទាវប្រធានគណ:កម្មការបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន បន្តធ្វើសកម្មភាពចុះផ្សព្វផ្សាយដល់ក្រុមគោលដៅ ជាពិសេសត្រូវជ្រើរើសសិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាននិងមានការងារធ្វើទទួលបានប្រាក់ខែសមរម្យ ជួយធ្វើការផ្សព្វផ្សាយដល់ក្រុមយុវជនដែលរស់នៅក្នុងសហគម ឱ្យយល់ច្បាស់និងជឿជាក់លើគោលនយោបាយបណ្តុះបណ្តាលដែលបានដាក់ចេញ ១,៥លាននាក់ឱ្យទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm