ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ ប្រទេសចិនចង់ឱ្យសហភាពអឺរ៉ុបដកការដំឡើងពន្ធលើរថយន្តអគ្គិសនីត្រឹមថ្ងៃទី ៤ខែកក្កដា

2024/06/24 08:23:34 pm        60

យោងតាមសារព័ត៌មាន Global Times គ្រប់គ្រងដោយដ្ឋរចិន ទីក្រុងប៉េកាំងចង់ឱ្យសហភាពអឺរ៉ុបលុបចោលការបន្ថែមពន្ធដំណាក់កាលដំបូងរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិនត្រឹមថ្ងៃទី ៤ ខែកក្កដា បន្ទាប់ពីកិច្ចព្រមព្រៀងដោយភាគីទាំងពីរដើម្បីរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មី។

សហភាពអឺរ៉ុប ដែលបានប្រកាសដំឡើងពន្ធបន្ថែមរហូតដល់ ៣៨,១% លើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិននោះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ខណៈប្លុកនេះស៊ើបអង្កេតអ្វីដែលសហភាពអឺរ៉ុបអះអាងជាការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ដោយសារថាចិនបានឧបត្ថម្ភធនបម្រុងច្រើនហួសហេតុ ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន។

ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលការដំឡើងពន្ធរបស់ខ្លួនដោយបង្ហាញពីឆន្ទៈក្នុងការចរចា។ទីក្រុងប៉េកាំងមិនចង់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាមដំឡើងពន្ធផ្សេងទៀត ដែលនៅតែជាប់គាំងដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ខ្លួនដាក់ដោយរដ្ឋបាលអតីតប្រធានាធិបតី លោក Trump ប៉ុន្តែនិយាយថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើមានករណីនេះកើតឡើង។

ភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សាពីការដំឡើងពន្ធទំនិញ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងស្នងការសហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូស្គីស (Valdis Dombrovskis) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ (Wang Wentao) កាលពីថ្ងៃសៅរ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលបាននិយាយថាទ្វារសម្រាប់ការពិភាក្សាគឺ បើកចំហជានិច្ច។

សារព័ត៌មាន Global Times បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យដោយដកស្រង់សម្តីអ្នកសង្កេតការណ៍ថា លទ្ធផលល្អបំផុតនៃកិច្ចពិភាក្សាគឺថា សហភាពអឺរ៉ុប លុបចោលការសម្រេចចិត្តដំឡើងពន្ធរបស់ខ្លួនមុនថ្ងៃទី ៤ ខែកក្កដា៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm