កាណាដា ជម្លៀសអ្នកទោសរាប់រយនាក់ពីពន្ធនាគារ ដោយសារចំហេះព្រៃនៅខេត្ត Quebec

2024/06/24 09:12:56 pm        112

សេវាមណ្ឌលកែប្រែនៃប្រទេសកាណាដា (CSC) បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ក្រុមមន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥ នាក់ចេញពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយ ក្នុងខេត្ត កេបិច (Quebec) ដោយសារតែចំហេះព្រៃកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់នោះ។

បទបញ្ជាជម្លៀសសម្រាប់មណ្ឌល ផតកាទែរ (Port-Cartier) ត្រូវបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនហើយអ្នកទោសត្រូវបានផ្លាស់ប្តូរទៅកាន់មណ្ឌលកែប្រែរបស់សហព័ន្ធដែលមានសុវត្ថិភាពផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។

នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារចំហេះព្រៃ (SOPFEU) របស់ខេត្ត កេបិច បាននិយាយថា រន្ទះបានបង្កឱ្យមានភ្លើងឆេះចំនួន ៧ កន្លែងនៅភាគខាងជើងនៃទីក្រុង ផតកាទែរ ហើយចំហេះចំនួនពីរកន្លែងទៀតមិនទាន់អាចគ្រប់គ្រងបានទេ។

នៅទូទាំងប្រទេសកាណាដា រដូវចំហេះព្រៃ រហូតមកដល់ពេលនេះ មានការបំផ្លិចបំផ្លាញតិចជាងរដូវចំហេះបំបែកកំណត់ត្រាកាលឆ្នាំ២០២៣ ដែលឆាបឆេះអស់ជាង ១៥ លានហិកតា។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធកំពុងព្យាករថាមានរដូវក្តៅ ដែលក្តៅជាងធម្មតាមួយផ្សេងទៀតនាពេលខាងមុខនៅឆ្នាំនេះ។

សេវាមណ្ឌលកែប្រែ CSC បានបន្ថែមថា ស្ថានភាពគ្រាអាសន្ននៅតែបន្តវិវឌ្ឍ ហើយខ្លួនកំពុងពិនិត្យមើលទៅលើថាតើនៅពេលណាដែលអាចបើកពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយនោះឡើងវិញបាន៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm