កម្ពុជា យកឈ្នះមីយ៉ាន់ម៉ា លើកដំបូង ក្នុងពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ

2024/06/24 10:21:47 pm        124

ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា ដែលដឹកនាំដោយលោក Koji Gyotoku បានបញ្ចប់កំណត់ត្រាមិនស្គាល់ជ័យជម្នះលើក្រុមជម្រើសជាតិ U16 មីយ៉ាន់ម៉ា ក្នុងការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ បានហើយ ក្រោយវាយបកឈ្នះក្នុងលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូល B នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ការប្រកួតដំបូង នៃពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៤ នេះ ក្រុមយុវជន U16 មីយ៉ាន់ម៉ា បានបើកការនាំមុខក្រុមគោព្រៃជំទង់កម្ពុជា ១គ្រាប់មុន នៅវគ្គទី១ ដែលបញ្ចប់ទី១ ដោយកីឡាករ Nyi Nyi Thant នៅនាទី២៥ ។ យ៉ាងណាមិញ ក្រុម U16 កម្ពុជា ដែលសុទ្ធសឹងជាកីឡាករ ទើបមានឱកាសប្រកួតអន្ដរជាតិលើកដំបូង បានព្យាយាមរហូតនាទីចុងក្រោយ ក៏រកបាន ២គ្រាប់វិញ ដោយយុវជនមកពីសាលាបាល់ទាត់ជាតិបាទី ថាច់ ដារ៉ូ ទាំង ២គ្រាប់ ដែលជួយឲ្យកម្ពុជា យកឈ្នះមីយ៉ាន់ម៉ា ២-១ តែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសស្មារតីប្រយុទ្ធមិនបោះបង់របស់ក្រុមគោព្រៃជំទង់កម្ពុជា រហូតបានយកឈ្នះលើក្រុមខ្លាំងមីយ៉ាន់ម៉ា ហើយនេះក៏ជាលើកដំបូង ដែលកម្ពុជា ទទួលបានជ័យជម្នះលើអតីតក្រុមជើងឯក ២សម័យ ក្នុងពានរង្វាន់យុវជនប្រចាំតំបន់នេះផងដែរ ។

បន្ទាប់ពីរកបាន ៣ពិន្ទុថ្ងៃបើឆាក ក្រុមជម្រើសជាតិ U16 កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមជើងឯករងឆ្នាំចាស់ U16 វៀតណាម នាថ្ងៃទី២៥ ខែមិថុនាស្អែក មុនការប្រកួតបញ្ចប់ពូលB ជាមួយក្រុមយុវជនប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm