បេសកជនUN ការពារការខកខានមិនបានបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំជាមួយតាលីបង់ នៅកាតា

2024/06/24 11:38:06 pm        34

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បានការពារការខកខានក្នុងការបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំលើកដំបូងនាពេលខាងមុខរវាងក្រុមតាលីបង់ និងបេសកជនមកពី ប្រទេសចំនួន ២២ ដោយបញ្ជាក់ថា ការទាមទារសិទ្ធិស្ត្រី គឺពិតប្រាកដណាស់នឹងត្រូវបានលើកឡើង នៅពេលនោះ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Roza Otunbayeva កាលពីថ្ងៃសុក្រ បានឆ្លើយសំណួរ ពីក្រុមអ្នកសារព័ត៌មានអំពីការរិះគន់ពីអង្គការសិទ្ធិមនុស្ស ចំពោះការមិនបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំនៅទីក្រុងដូហារបស់ប្រទេសកាតា នៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា។

ក្រុមតាលីបង់ បានដណ្តើមអំណាច នៅឆ្នាំ ២០២១ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកខ្លួនចេញ បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍។ គ្មានប្រទេសណាមួយ ទទួលស្គាល់ពួកគេជាផ្លូវការថា ជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយអង្គការសហប្រជាជាតិ បាននិយាយថា ការទទួលស្គាល់ស្ទើរតែមិនអាចទៅរួចទេ ខណៈដែលការហាមឃាត់លើការអប់រំស្ត្រី និងការងារ នៅតែមាននោះ។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) លោកស្រី Tirana Hassan បាននិយាយថា នៅចំពោះមុខការគាបសង្កត់ដ៏តឹងតែងរបស់ក្រុមតាលីបង់ ចំពោះស្ត្រី និងក្មេងស្រី អង្គការសហប្រជាជាតិ គ្រោង នឹងបើកកិច្ចប្រជុំមួយ «ដោយគ្មានសិទ្ធិស្ត្រីលើរបៀបវារៈ ឬស្ត្រីអាហ្វហ្គានីស្ថាននៅក្នុងបន្ទប់ គឺរឿងគួរឲ្យភ្ញាក់ផ្អើល»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm