ឧត្តមសេនីយ៍អាមេរិក៖ កិច្ចព្រមព្រៀងការពារជាតិរបស់រុស្ស៊ីជាមួយកូរ៉េខាងជើងអាចបង្កើតការរង្កៀសចិត្តជាមួយចិន

2024/06/24 11:42:49 pm        83

មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមិថុនា) បាននិយាយថា កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយកូរ៉េខាងជើងមានសក្តានុពល ក្នុងការបង្កើតឲ្យមានការរង្កៀសចិត្តគ្នាជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋឯកោមួយនេះជាយូរមកហើយ។

ក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស ប្រធានអគ្គសេនាធិការចម្រុះ គឺឧត្តមសេនីយ៍ទ័ពអាកាស លោក C.Q. Brown បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានអ្នកផ្សេងទៀតដែលឥឡូវនេះបានធ្វើដំណើរចូលទៅក្នុងរូបភាពនោះជាបណ្ដើរៗ ដូច្នេះ វាអាចជំរុញឲ្យមានការរង្កៀសចិត្តតិចតួចបន្ថែមទៀត រវាង (ចិន) និងរុស្ស៊ី។ ដូច្នេះ វាគួរឲ្យចាប់អារម្មណ៍ក្នុងរង់ចាំមើលថា តើប្រទេសទាំង៣ នេះ បញ្ចប់ទៅយ៉ាងដូចម្តេច?»។

បណ្ដាអ្នកវិភាគបានលើកឡើងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែមិថុនា អាចកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើប្រទេសជិតខាងទាំង២ ហើយអស្ថិរភាពដែលកើនឡើងណាមួយ អាចជះផលអវិជ្ជមានដល់មហិច្ឆតាសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសកលរបស់ចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា លោកពូទីន បានព្រលយពាក្យសម្ដីថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង ជាអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបែបកញ្ចក់ឆ្លុះបញ្ចាំង ចំពោះការផ្ដល់អាវុធរបស់លោកខាងលិចដល់ប្រទេសអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        10
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm