សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំង​សកម្មភាព​អង្គការសង់ត្រាល់

2024/06/24 11:55:52 pm        349

សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ៧ម៉ឺននាក់ ប្រកាសថា នឹង​ធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពរបស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់» នឹងដាក់សេចក្តីថ្លែងការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាព​ផ្សេងៗ​ទៀត​មួយ​ចំនួន​ទៀត។

ការប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាពេល​ធ្វើ​សន្និសីទ​សារព័ត៌នៅស្នាក់ការសហភាពពលកម្មជាតិកម្ពុជា នៅសង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីការចេញសេចក្តីថ្លែងការណ៍ ជូន​អ្នក​បញ្ជា​ទិញ​កុំ​ឱ្យ​ជឿ​លើ​របាយការណ៍ «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែក​បំបាក់ លាបពណ៌សហជីពនៅកម្ពុជា។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា របាយការណ៍​របស់​អង្គការ​សង់​ត្រាល់ បានបំផ្លាញនូវការខិតខំប្រឹងប្រែង កសាងលើវិស័យការងារក៏ដូចជា ការគោរពនូវសិទ្ធិ និង​ការ​អនុវត្តសេរីភាពសហជីពនៅកម្ពុជាផងដែរ។ ខ្លឹមសារទាំងស្រុង នៃរបាយការណ៍​របស់​អង្គការ​សង់ត្រាល់ ដែលមានកម្រាស់១២ទំព័រ ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ មិន​ឆ្លុះ​បញ្ចាំងពិការពិត នៃស្ថានភាពការងារនៅកម្ពុជាឡើយ ក្នុងចំណោមរោងចក្រជាង៧០០ សង់​ត្រាល់​សម្ភាសន៍តែសហជីព១០ នៃរោងចក្រ១៤ ប៉ុណ្ណោះ។

ខ្លឹមសារនៃរបាយការណ៍នោះមានចរិតញុះញង់ បំបែកបំបាក់សេរីភាពសហជីពនៅកម្ពុជា ដោយ​មាន​ការ​លាបពណ៌សហជីព ចោទប្រកាន់តាមទំនើងចិត្ត តាមរយៈប្រើពាក្យរើសអើងថា សហជីព​នេះ​ឯករាជ្យ សហជីពនោះមិនឯករាជ្យ និងប្រើពាក្យថាសហជីពពណ៌លឿងជាដើម។ លោកសំ សឿន ថា មិនមែនទាល់តែទទួលជំនួយពីបរទេសមកជេរ មកបង្អាប់បង្អោនប្រទេសជាតិខ្លួនឯង បំផ្លាញ​អត្ថប្រយោជន៍ស្របច្បាប់ របស់កម្មករខ្លួនឯងទើបហៅថា សហជីពឯករាជ្យនោះទេ ហើយ​ក៏​មិន​មែនសហជីពដែលទទួលជំនួយពីសង់ត្រាល់ ទើបហៅថាសហជីពឯករាជ្យនោះដែរ សំខាន់​គ្រប់​គ្នា​ត្រូវអនុវត្តតាមច្បាប់។ 

លោកបញ្ជាក់ថា៖«អ៊ីចឹងពាក្យ ដែលសង់ត្រាល់កំពុងប្រើភ្ជាប់ជាមួយសហជីពឯករាជ្យ និង​សហជីព​ពណ៌​លឿងនេះ គឺបានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអនុវត្តសិទ្ធិសេរីភាព របស់​សហជីពទាំងអស់ ដែលធ្វើការយ៉ាងសកម្មបម្រើ និងការពារសិទ្ធ និងអត្ថប្រយោជន៍ កម្មករ​និយោជិត»។

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ទៀតថា អង្គការ​សង់ត្រាល់​គ្មាន​វិជ្ជាជិវៈ​ពិត​ប្រាកដ ក្នុងការវាយតម្លៃលើស្ថានភាពការងារនៅកម្ពុជាទេ។ អង្គការនេះ គ្រាន់តែ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ ដែលបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ដែលតាមច្បាប់ស្តីពីសហជីព អង្គការ​សង់ត្រាល់​គ្មានសិទ្ធិក្នុងការជ្រៀតជ្រែក ឬបំពេញបេសកម្ម​របស់​ខ្លួន​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ឡើយ​។

លោកថា អង្គការសង់ត្រាល់បានធ្វើសកម្មភាពហួស ដែនកំណត់របស់ខ្លួន ដែលជារឿយៗ បាន​ចង​ក្រង​បង្កើតសហជីពរបស់ខ្លួននៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗ ដើម្បីវាយ​ប្រហារ​សហជីព ដែលមានស្រាប់នៅតាមបណ្តារោងចក្រ ដោយចោទថា ជាសហជីពមិនឯករាជ្យ មិន​ផ្តល់​ការ​ការពារដល់កម្មករពិតប្រាកដ។

សហភាពពលកម្មជាតិកម្ពុជា បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ចាត់វិធាន​ការ​តាម ផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែល​អង្គការ សង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបញ្ហា បំប៉ោងការពិត ញុះញុង បំផ្លិចបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និង​នាំអោយខាតប្រយោជន៍ កម្មករនិយោជិត និងសង្គមជាតិទាំងមូល៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        194
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm