មេដឹកនាំឯករាជ្យជនជាតិដើមភាគតិចដែនដីនូវ៉ែល កាលេដូនី ត្រូវបានផ្ទេរទៅបារាំងដីគោក ដើម្បីឃុំខ្លួនមុនកាត់ក្ដី

2024/06/25 12:07:38 am        47

រដ្ឋអាជ្ញាសាធារណៈក្នុងដែនដីនូវ៉ែល កាលេដូនី កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមិថុនា) បាននិយាយថា មេដឹកនាំដែលគាំទ្រឯករាជ្យ នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់បារាំងមួយនេះ ត្រូវបានផ្ទេរទៅពន្ធនាគារ ក្នុងប្រទេសបារាំងដីគោក ដើម្បីរង់ចាំការកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងភាពចលាចល ២សប្តាហ៍មុន ក្នុងខែឧសភា ដែលបានបណ្តាលឲ្យមនុស្ស ៩នាក់ ស្លាប់។

រដ្ឋអាជ្ញា លោក Yves Dupas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Christian Tein ដែលជាមេដឹកនាំជនជាតិដើមភាគតិច Kanak របស់គណបក្សគាំទ្រឯករាជ្យដែលត្រូវបានគេស្គាល់ថា ជាអង្គភាពសម្របសម្រួលសកម្មភាពទីលាន ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ប្រទេសបារាំងដីគោកនៅយប់ថ្ងៃសៅរ៍ រួមជាមួយសកម្មជន ៦នាក់ផ្សេងទៀត។

លោក Dupas បានប្រាប់ថា សកម្មជន Kanak ទាំង ៧នាក់ ត្រូវបានផ្ទេរទៅឃុំខ្លួនមុនការកាត់ទោស តាម «យន្តហោះឈ្នួលមួយ» ដោយសារតែ «ភាពរសើបនៃនីតិវិធី»។

គួរបញ្ជាក់ថា ប្រជាជនជនជាតិដើម Kanak បានស្វែងរកអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីផ្តាច់ខ្លួនពីប្រទេសបារាំង ដែលបានគ្រប់គ្រងដែនដីនូវ៉ែល កាលេដូនីជាលើកដំបូងក្នុងឆ្នាំ១៨៥៣។

អំពើហិង្សាបានផ្ទុះឡើកាលពីថ្ងៃទី១៣ ខែឧសភា ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំង និងផ្លាស់ប្តូរបញ្ជីបោះឆ្នោតនៅដែនដីនេះ។ បារាំងបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នសម្រាប់ដែនដីនេះ រយៈពេល ២ថ្ងៃក្រោយមក ដោយបានប្រញាប់ប្រញាល់ពង្រឹងកម្លាំងទាហានរាប់រយនាក់ ដើម្បីជួយនគរបាលបង្ក្រាបការបះបោរ ដែលរួមមានការបាញ់ប្រហារ ការប៉ះទង្គិចគ្នា ការឆក់ប្លន់ និងការដុតជាដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm