លោក Ghani សន្យា​វិលត្រឡប់​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​ដើម្បី​បន្ត​ការ​តស៊ូ​ដើម្បី​សិទ្ធិ​ប្រជាពលរដ្ឋ​

2021/08/19 12:20:18 pm        359

​អារ៉ាប់​រួម៖ ​​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani បាន​សន្យា​ថា​នឹង​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​លោក​វិញ ​ដើម្បី​បន្ត​ការ​តស៊ូ​សម្រាប់​សិទ្ធិ និង​តម្លៃ​របស់​ប្រជាពលរដ្ឋ​។ លោក Ghani បាន​ភៀសខ្លួន​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ដែល​ពួក​តា​លី​បង់​បាន​វាយ​សម្រុកចូល​ជិត​ដល់​រដ្ឋធានី​កា​ប៊ុល ហើយ​កន្លែង​លាក់ខ្លួន​របស់​លោក​នៅតែ​មិន​ត្រូវ​បាន​គេ​ដឹង ​រហូតដល់​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​អារ៉ាប់​រួម​បាន​និយាយ​ថា ខ្លួន​បាន​ទទួលយក​រូបលោក និង​ក្រុម​គ្រួសារ​ដោយ​គិតគូរ​ពី​មនុស្សធម៌។​

​ថ្លែង​ពី​ការ​និរទេស​ខ្លួន​នៅ​អារ៉ាប់​រួម ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani បាន​និយាយ​ថា ​លោក​បាន​ចាក​ចេញពី​រដ្ឋធានី​កា​ប៊ុល​ដើម្បី​កុំ​ឲ្យ​មានការ​បង្ហូរ​ឈាម​គ្នា ហើយ​បាន​បដិសេធ​របាយការណ៍​ដែល​ថា ​លោក​បាន​យក​ប្រាក់​ចំនួន ១៦៩​​លាន​ដុល្លារ​អាមេរិក​ជាប់​នឹង​ខ្លួន នៅ​ពេល​លោក​ចាក​ចេញពី​វិមាន​ប្រធានាធិបតី ដោយ​និយាយ​ថា ​វា​ជា​ការ​និយាយ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​កុហក​។​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​វីដេអូ​ដំបូង​បន្ទាប់ពី​បង្ហាញមុខ​នៅ​អារ៉ាប់​រួម លោក Ghani បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ចចរចា​បន្ត​ដោយ​អតីត​ប្រធានាធិបតី Hamid Karzai និង​អ្នកចរចា​សន្តិភាព​ជាន់​ខ្ពស់ Abdullah Abdullah ជាមួយ​ពួក​តា​លី​បង់​។​

​លោក​ថា ខ្ញុំ​ចង់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​​ពួក​តា​លី​បង់​ដោយ​សន្តិវិធី ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​បណ្ដេញ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់ខ្ញុំ​។​ “​ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា​ ពួក​តា​លី​បង់​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​…​មាន​កិច្ចព្រមព្រៀង​មួយ​ថា​ តា​លី​បង់​នឹង​មិន​ចូល​រដ្ឋធានី​កា​ប៊ុល​ទេ​។ ប៉ុន្តែ​ពួកគេ​បាន​វាយលុក​ចូល​រួច​ទៅ​ហើយ​។ ខ្ញុំ​មិន​ចង់​ត្រូវ​គេ​ព្យួរ​ក​ទេ ព្រោះ​ក្នុងនាម​ខ្ញុំ​ជា​ប្រធានាធិបតី ខ្ញុំ​ជា​កិត្តិយស​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm