លោក Blinken ជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ធ្វើផែនការក្រោយសង្គ្រាម

2024/06/25 03:42:56 pm        119

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) បានទៅដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិកអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងសម្រាប់ការបង្កើតផែនការក្រោយសង្គ្រាមជាក់ស្តែង។

លោក Matthew Miller និយាយថា មានភាពស្របមតិគ្នាថា នឹងធ្វើឲ្យក្រុមហាម៉ាសបរាជ័យយូរអង្វែង ហើយចាំបាច់ត្រូវមានផែនការសម្រាប់អ្វីដែលត្រូវដាក់ជំនួស និងអ្វីដែលត្រូវជំនួសអភិបាលកិច្ចដឹកនាំដោយប៉ាឡេស្ទីន។ វាត្រូវតែជាផែនការសន្តិសុខជាក់ស្តែង។ វាចាំបាច់ត្រូវមានផែនការកសាងឡើងវិញជាក់ស្តែង ហើយនោះជាអ្វីដែលយើងបន្តធ្វើការឆ្ពោះទៅមុខជាមួយដៃគូរបស់យើងនៅក្នុងតំបន់ ព្រមទាំងបន្តជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ពិចារណាឱ្យបានត្រឹមត្រូវ។

ទីក្រុងវ៉ាស៊ីនតោន បានព្រមានអ៊ីស្រាអែលថា គ្មានផែនការបែបនេះ អាចបង្កឱ្យមានភាពគ្មានច្បាប់ និងភាពចលាចល ព្រមទាំងការវិលត្រលប់មកវិញរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា។ បន្ទាប់ពីជំនួប លោក Gallant ពុំបាននិយាយអំពីចំណុចនេះ ជាមួយអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបាននិយាយថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ខ្លាំង សម្រាប់អនាគតរបស់អ៊ីស្រាអែល។

លោកក៏បានជួបជាមួយទីប្រឹក្សាប្រធានាធិបតី លោក Joe Biden និងនាយក CIA លោក Bill Burns កាលពីថ្ងៃច័ន្ទ ក្នុងការពិភាក្សាដែលលោកចាត់ទុកថា «សំខាន់» ខណៈអ៊ីស្រាអែល ដោះស្រាយជាមួយតំបន់ហ្កាហ្សា និងការកើនឡើងជម្លោះនៅតាមព្រំដែនរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ជាកន្លែងមានការបាញ់ប្រហារតគ្នាជាមួយក្រុមហេសបូឡា ដែលបានធ្វើឱ្យមានការព្រួយបារម្ភថាជម្លោះកាន់តែរីកធំ។ លោក Gallant ក៏មានផែនការជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះផងដែរ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm