ឯកឧត្តម សុខ ទូច ចំអកឲ្យជនអគតិមួយក្តាប់តូចសប្បាយចិត្ត ក្រោយឃើញសភាអាមេរិក​ដាក់​គំនាប​លើកម្ពុជា

2021/08/19 07:41:01 pm        723

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចំអកដល់ជនអគតិមួយក្តាប់តូច ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ដោយបានសម្តែងសេចក្តីត្រេកអរ និងសប្បាយចិត្ត ក្រោយពីសមាជិកសភាអាមេរិកមួយចំនួនតូចបានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងទៅនោះ។

ថ្លែងនៅក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និង​សហរដ្ឋ​អាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ទូច បានលើកឡើងថា ឯកឧត្តម ហួសចិត្តចំពោះបងប្អូនខ្មែរយើងមួយចំនួនតួច ជាពិសេសអ្នកដែលនៅក្រៅប្រទេសនោះ គឺគាត់​បានសប្បាយចិត្ត បន្ទាប់ឃើញភាគីអាមេរិក ដាក់គំនាបមកប្រទេសកម្ពុជា ហើយថា ការលើកឡើង​របស់ជនអគតិទាំងនោះ មិនបាន​ឆ្លុះបញ្ចាំង​ថា​ពួកគេស្រលាញ់ប្រជាជន និងជាតិសាសន៍​ខ្លួនឯង​នោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ សមាជិកសភាមួយចំនួនតូច ដែល​មាន​លោក ថេត យូហូ (Ted Yoho) ជាមេផ្តើមគំនិតបានតាក់តែងច្បាប់ស្តីពី ប្រជាធិបតេយ្យ​នៅកម្ពុជា​នេះដោយមានគោលបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដោយពួកគេទាំងនោះ បានចោទកម្ពុជាថា បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទង្វើរបស់បងប្អូន​ខ្មែរ​យើង​ដែលនៅក្រៅប្រទេស ហើយបានគាំទ្រចំពោះបរទេសដាក់គំនាបមកខ្មែរខ្លួនឯងនេះ​គឺជា​សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ ខណៈឯកឧត្តម មើលឃើញការដឹកនាំ​នៅ​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន បានកំពុងឆ្ពោះទៅរកភាពរីកចំរើនកាន់តែខ្លាំង ហើយបានចាត់ទុក​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ជាបុរស៥» មានភាព​ឆ្លាតវៃ និង​អត់ធ្មត់ក្នុងការដឹកនាំប្រទេសជាដើមនោះ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន​និងសហរដ្ឋ​អាមេរិក» នេះគឺមានវាគ្មិនជាច្រើនបានចូលរួម ដោយបានឆ្លើយឆ្លងពិភាក្សាគ្នាទាក់ទងនឹងកិច្ចការបរទេសរវាងកម្ពុជា និងអន្តរជាតិ ជាពិសេសស្ថានការណ៍នាពេលបច្ចុប្បន្នជាដើមនោះ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm