លោក Zelenskiy បញ្ជាឱ្យបោសសំអាតកងអង្គរក្សរដ្ឋអ៊ុយក្រែន បន្ទាប់ពីផែនការធ្វើឃាត

2024/06/25 05:25:21 pm        183

លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានប្រាប់ប្រធានថ្មីនៃសេវាកងអង្គរក្សរដ្ឋរបស់អ៊ុយក្រែន ឱ្យជម្រះជួរបុគ្គលិករបស់ខ្លួនដែលមានបំណងធ្វើឱ្យខូចកិត្តិយសជាតិ បន្ទាប់ពីមន្ត្រីពីររូបត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតក្រុមមន្ត្រីជាន់ខ្ពស់។

សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បាននិយាយកាលពីខែមុនថា ខ្លួនបានចាប់បានវរសេនីយឯកអង្គរក្សពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានសហការជាមួយរុស្ស៊ី ដើម្បីរៀបចំផែនការធ្វើឃាតលោក ហ៊្សេឡិនស្គី និងមន្ត្រីផ្សេងទៀតរួមទាំងប្រធានចារកម្មយោធា លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) ផងដែរ។

ដោយណែនាំប្រធាន SBU ថ្មី គឺលោកវរសេនីយ៍ឯក អូលេកស៊ី ម៉ូរ៉ូហ៊្សូវ (Oleksiy Morozov) ដល់បុគ្គលិកកាលពីថ្ងៃចន្ទ លោក ហ៊្សេឡិនស្គី បាននិយាយជាលើកដំបូងទាក់ទងនឹងបញ្ហានេះចាប់តាំងពីភ្នាក់ងារត្រូវបានចាប់ខ្លួនថា ភារកិច្ចចម្បងរបស់ប្រធានថ្មីរូបនេះ គឺធានាថាមានតែអ្នកដែលមើលឃើញអនាគតរបស់ពួកគេចងភ្ជាប់នឹងអ៊ុយក្រែនប៉ុណ្ណោះ ដែលចូលរួមជាមួយទីភ្នាក់ងារនេះបាន។

លោក ហ៊្សេឡិនស្គី បានបណ្តេញអ្នកកាន់តំណែងប្រធាន SBU ពីមុនគឺលោក សើហ៊ី រូដ (Serhiy Rud) នៅក្នុងខែឧសភា ពីរថ្ងៃបន្ទាប់ពីសេវា SBU បានឃាត់ខ្លួនបុគ្គលិកដែលខ្លួនបាននិយាយថាធ្វើការឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហើយបានធ្វើឱ្យលេចធ្លាយព័ត៌មានសម្ងាត់។ មិនទាន់មានការអត្ថាធិប្បាយពីទីក្រុងមូស្គូ ទាក់ទងនឹងបញ្ហានេះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm