ភាគឦសានរបស់សហរដ្ឋអាមេរិក ទទួលបានការធូរស្បើយខ្លះពីរលកកម្ដៅដ៏ខ្លាំងក្លា

2024/06/25 05:30:59 pm        145

ក្រុមអ្នកព្យាករអាកាសធាតុបាននិយាយថា ប្រជាជនអាមេរិក ចាប់ពីទីក្រុងញូវយ៉ក (New York) រហូតដល់ទីក្រុងវ៉ាស៊ីនតោន (Washington) ទីបំផុតអាចទទួលបានការបន្ធូរបន្ថយខ្លះកាលពីថ្ងៃចន្ទ (២៤ មិថុនា) ពីរលកកម្ដៅដ៏ខ្លាំងក្លាដែលបានវាយប្រហារកាលពីសប្តាហ៍មុន ទោះបីជាសីតុណ្ហភាពដ៏ក្តៅគគុកនៅតែគំរាមកំហែងដល់ភាគអាគ្នេយ៍ និងភាគនិរតីក៏ដោយ។

សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា រលកកម្ដៅទំនងជានឹងឡើងដល់ចំណុចខ្ពស់បំផុតនៅភាគនិរតី តំបន់កណ្តាលភាគខាងត្បូង និងវាលទំនាបនៅដើមសប្តាហ៍នេះ ជាមួយនឹងអំណានសន្ទស្សន៍កម្ដៅលើសពី ៤៣ អង្សាសេនៅកន្លែងមួយចំនួន។

ទន្ទឹមនឹងនេះ តំបន់កណ្តាលនៃភាគខាងលិចមានព្យុះផ្គររន្ទះខ្លាំងកាលពីថ្ងៃចន្ទ ខណៈដែលភាគនិរតីអាចទទួលបានលក្ខខណ្ឌដូចខ្យល់មូសុង ដោយសារតែសំណើមដែលមកពីសំណល់នៃព្យុះស៊ីក្លូនត្រូពិច អាល់ប៊ឺតតូ (Alberto) ដែលអាចបង្កឱ្យមានទឹកជំនន់ដ៏គំហុក។

លោក រីច បាន (Rich Bann) អ្នកជំនាញឧតុនិយមនៅមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់ទីភ្នាក់ងារ NWS បាននិយាយថា «ជំនួសឱ្យការនិយាយថាត្រជាក់ជាងមុន យើងអាចប្រាប់បានថាមិនសូវក្តៅខ្លាំង ព្រោះលក្ខខណ្ឌអាកាសធាតុខ្យល់មូសុងនេះអាចជួយឱ្យផ្នែកខ្លះនៃភាគនិរតីចុះត្រជាក់បន្តិច»។

ទោះបីជាថ្ងៃចុងក្រោយនៃរលកកម្ដៅនៅក្នុងច្រករបៀង ញ៉ូវយក-វ៉ាស៊ីនតោន ត្រូវបានព្យាករកាលពីថ្ងៃអាទិត្យក៏ដោយ ការណែនាំអំពីកម្ដៅនៅតែមានប្រសិទ្ធភាពនៅទូទាំងប្រទេស។ មនុស្សជាង ១០០ លាននាក់នៅទូទាំងសហរដ្ឋអាមេរិក បានស្ថិតនៅក្រោមការព្រមានអំពីកម្ដៅកាលពីថ្ងៃអាទិត្យ នៅពេលដែលសីតុណ្ហភាពឡើងលើសពី ៣៨ អង្សាសេ នៅកន្លែងជាច្រើន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm