លោកប្រធានាធិបតីអាមេរិក Biden នាំយកវិធានការអន្តោប្រវេសន៍ថ្មីទៅជជែកទល់នឹងលោក Trump

2024/06/25 05:44:26 pm        126

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងឆ្ពោះទៅរកការជជែកដេញដោលដ៏សំខាន់ជាមួយគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) នៅសប្តាហ៍នេះ ដោយនាំយកគោលនយោបាយអន្តោប្រវេសន៍ និងព្រំដែនថ្មី ដែលអ្នកគាំទ្រសង្ឃឹមថានឹងបង្កើនជំហររបស់លោកក្នុងចំណោមអ្នកបោះឆ្នោតដែលមានចិត្តសង្ស័យ។

លោក បៃដិន បានប្រកាសពីគោលនយោបាយសំខាន់ៗចំនួនពីរនៅក្នុងខែមិថុនា ដែលស្វះស្វែងរកការដោះស្រាយបញ្ហាប្រឈមនៃការធ្វើអន្តោប្រវេសន៍ និងទាក់ទាញអ្នកបោះឆ្នោត រួមមានការហាមឃាត់សិទ្ធិជ្រកកោនដើម្បីកាត់បន្ថយការឆ្លងដែនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងផ្ដល់ភាពស្របច្បាប់សម្រាប់អ្នករស់នៅយូរអង្វែងដែលរៀបការជាមួយពលរដ្ឋអាមេរិក។

គោលនយោបាយទាំងពីរ ដែលទីមួយមានគោលបំណងបដិសេធមិនទទួលជនអន្តោរប្រវេសន៍ថ្មី និងមួយទៀតផ្តោតលើការផ្ដល់ភាពស្របច្បាប់មនុស្សរាប់រយពាន់នាក់ដែលមកដល់រួចហើយនោះ បង្ហាញពីភាពតឹងតែងផ្នែកនយោបាយដែលលោក បៃដិន បានជួបប្រទះនៅពេលលោកប្រកួតប្រជែងសម្រាប់អាណត្តិថ្មីក្នុងតំណែងសេតវិមាន។

ចំនួនជនអន្តោរប្រវេសន៍ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ក្នុងពេលលោក បៃដិន កាន់តំណែងជាប្រធានាធិបតី និងការធ្វើអន្តោប្រវេសន៍ បានលេចចេញជាក្តីកង្វល់ចម្បងរបស់ប្រជាជននៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។

នៅលើគោលនយោបាយអន្តោប្រវេសន៍ អ្នកចុះឈ្មោះបោះឆ្នោត បានគាំទ្រលោក ត្រាំ លើសលោក បៃដិន ដោយតួលេខ ១៧ ភាគរយ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Reuters/Ipsos) នៅពាក់កណ្តាលខែឧសភា។ បញ្ហានេះប្រាកដជាប្រធានបទក្ដៅនៅពេលបេក្ខជនទាំងពីរប្រឈមមុខនឹងការជជែកដេញដោលគ្នានៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) សប្តាហ៍នេះក្នុងទីក្រុង អាត្លង់តា (Atlanta)៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm