ក្រសួងវប្បធម៌ ផ្សព្វផ្សាយស្តីពី«យន្តការ និងសេចកី្តណែនាំដាក់ឲ្យអនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ»

2024/06/25 07:09:14 pm        254

នាយកដ្ឋានបុរាណវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«យន្តការ និងសេចកី្តណែនាំដាក់ឲ្យអនុវត្តប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​» ក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ។

សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និង​ជាតំ​ណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ លោកបណ្ឌិត ឈន​ វឿន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង លោក ស៊ុន វណ្ឌី តំណាងក្រុមហ៊ុន GUUD International។

លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ លើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជា​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលស្ថិត​ក្នុង​បញ្ជី​ទំនិញ​ហាម​ឃាត់ និងជាប់កម្រិតកំណត់ និងទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធ និងអាករ ទៅ​គ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមទម្រង់អេឡិចត្រូនិក។ ចំពោះ​ទំនិញវប្បធម៌ ដូចជា៖ វត្ថុសិល្បៈ ឬចម្លាក់នានា គឺជាមុខទំនិញដែលមានសក្តានុពល ក្នុង​ការ​នាំ​ចេញ-​នាំចូល ហើយក៏ស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់​កម្រិត​កំណត់​ដែល​មាន​ចែង​ក្នុង​អនុក្រិត្យ​លេខ១៧ និងអនុក្រិត្យ៣៧០ដែរ។ ដែលទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ត្រួត​ពិនិត្យពីមន្ត្រីជំនាញ ពិសេសវត្ថុផលិតថ្មីចម្លងដូចលក្ខណៈបុរាណ។ ការត្រួតពិនិត្យ​ការ​នាំ​ចេញ នាំចូលវត្ថុសិល្បៈផលិតថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងតាមដាន និងទប់ស្កាត់​ការ​លួច​ចរាចរ​វត្ថុ​បុរាណដោយខុសច្បាប់ក្នុងប្រទេស ដែលស្របតាមយន្តការច្បាប់ជាតិ និង​បទដ្ឋាន​គតិ​យុត្តិ​អន្តរជាតិដែលកម្ពុជាជាសមាជិកចូលរួមអនុវត្តន៍។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ដោយទទួលស្គាល់​នូវ​សារៈ​សំខាន់​នៃ​បច្ចេក​វិទ្យា​ឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ “ក្រប​ខណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា២០២១-២០៣៥» នៅឆ្នាំ២០២១ ក្នុង​ការ​ទាញយកប្រយោជន៍ជាអតិបរិមា ពីបច្ចេកវិទ្យា ឌីជីថល ដើម្បីអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយកំណត់ យកអាទិភាពគន្លឹះ៥ រួមមាន​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះ «ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជាអាទិភាពគន្លឹះមួយ នៅក្នុង​ប​ញ្ចកោណ​ទី៥។​ ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល, រា​ជ​រដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៤ ដែលជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូល​ទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារ​តម្រូវ​ផ្សេង​ទៀត ពាក់ព័ន្ធនឹង ការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយ​លើក​រួម​គ្នា (ដែលកន្លងមក អ្នកស្នើសុំ ត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ច​ផ្សេង​គ្នា​ជា​ច្រើន​លើក) ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ ក្នុងការបំពេញបែ​ប​បទ​បញ្ចេញ​ទំនិញ​ពីគយ តាម មធ្យោបាយអេឡិកត្រូនិក។

ជាចុងក្រោយឯកឧត្តម ហាប់ ទូច បានសង្កត់ធ្ងន់ថា ប្រព័ន្ធនេះ រួមជាមួយប្រព័ន្ធស្វ័យប្រវត្តកម្ម​ទិន្នន័យគយ អាស៊ីគូដា នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយ​ផ្លាស់​ប្តូរ​របៀប​របប​ការងារ ពីការពឹងផ្អែកទៅលើក្រដាស ទៅជាការមិនប្រើក្រដាស។ ទន្ទឹមនេះប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​របស់កម្ពុជា ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បី​ផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm