សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស

2024/06/25 07:34:40 pm        30.2 K

គ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ក្នុងបរិបទថ្មីនៃវិស័យអប់រំនេះ បានបោះជំហានទៅមុខ ដោយ​ផ្លាស់​ប្ដូរ ពីការសិក្សាជាទម្លាប់តែមួយវេន ទៅសិក្សាបែបថ្មីពេញមួយថ្ងៃ។ ការចាប់ផ្ដើមនេះ កំពុង​អនុវត្ត​នៅ​សាលា​រៀនរដ្ឋមួយចំនួន ដែលមានភូមិសាស្ត្រនៅរាជធានីភ្នំពេញ ក៏ដូចជាសាលា​មួយ​ចំនួន​នៅ​តាម​បណ្ដាខេត្តដោយអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ រយៈពេល ៨ម៉ោង។

អ្នកគ្រូ ហុក សាត នាយិកា បឋមសិក្សាព្រៃស្ពឺ លើកឡើងថា ការសិក្សាពេញមួយថ្ងៃនេះ បច្ចុប្បន្ន​សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ គឺសាលាបឋមសិក្សាចំនួន ៩ទីតាំងកំពុងចាប់​ផ្ដើម​អនុវត្ត​ផង​ដែរ​។ ការចាប់ផ្ដើមក្នុងដំណាក់កាលដំបូងនេះ សាលាភាគច្រើនពុំទាន់អាចអនុវត្តពេញលេញ បាន​គ្រប់ថ្នាក់រៀននោះទេ។ សម្រាប់សាលាបឋមសិក្សា ព្រៃស្ពឺ ក្នុងភូមិសាស្ត្រខណ្ឌ ពោធិ៍សែនជ័យ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ក៏បានចាប់ផ្ដើម​ការ​បង្រៀន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។ ការចាប់ផ្ដើមដំបូង គឺអនុវត្តបានសម្រាប់សិស្ស ២ថ្នាក់ គឺសិស្សថ្នាក់ទី ៤ និងសិស្សថ្នាក់ទី ៥ ដែលមានសិស្សសរុបប្រមាណជិត ១០០នាក់។

អ្នកគ្រូនាយិកាបន្តថាការចាប់ផ្ដើមដំបូងនេះ មានការគាំទ្រពីអាណាព្យាបាលសិស្ស ក្នុងការ​បង់​បដិភាគ​ជាថវិកា ៥ម៉ឺនរៀល ជាប្រចាំខែ។ ថវិកានេះ គឺដើម្បីគាំទ្រផ្ដល់ជូនគ្រូបង្រៀន ក៏ដូចជា​ទិញ​សម្ភារ​បន្ថែមសម្រាប់បម្រើដល់ការរៀននិងបង្រៀន។ ការសិក្សាថែមមួយវេននេះ ផ្តោត​លើ​មុខ​វិជ្ជាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងកំព្យូទ័រផងដែរ។ ជាគោលដៅទៅមុខ សាលា​នឹង​ពង្រីក​ការ​សិក្សា​ពេញមួយថ្ងៃ សម្រាប់សិស្សថ្នាក់ផ្សេងទៀត។

ចំពោះការសិក្សាពេញមួយថ្ងៃនេះ សម្រាប់សិស្ស ក៏សប្បាយចិត្ត នឹងការសិក្សាផងដែរ។ ពួក​គេ​សប្បាយ​ចិត្ត ដោយបានរៀនកាន់តែច្រើន ពិសេសបានរៀនកំព្យូទ័រ និងភាសាអង់គ្លេសបន្ថែម។ ពួក​គេ​កត់សម្គាល់ដែរថា រយៈពេលប៉ុន្មានខែ ដែលបានរៀនពេញមួយថ្ងៃនេះ គឺពួកគេ​ចេះ​ដឹង​ច្រើន​ជាង​មុន។

ការចាប់ផ្ដើមសិក្សាពេញមួយថ្ងៃនេះ សម្រាប់អ្នកគ្រូ សុទ្ធ ធីតា ជាគ្រូទទួលបន្ទុក​ការ​បង្រៀន​ពេញ​មួយ​ថ្ងៃ ក៏បានមើលឃើញពីការអភិវឌ្ឍន៍របស់សិស្សផងដែរ។ អ្នកគ្រូមើល​ឃើញ​ពី​លទ្ធផល​សិស្ស​មាន​ភាព​ប្រសើរច្រើនជាងមុន ពិសេស ចាប់ផ្ដើមស្វែងយល់ពីបច្ចេកវិទ្យាកំព្យូទ័រ ក៏ដូចជា​ភាសា​អង់គ្លេស​។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមកនេះ បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន នៅទូទាំងប្រទេស គឺសាលារៀនចំនួន ២០ កំពុងសាក​ល្បង​ដំណើរ​ការ​ការ​សិក្សាពេញមួយថ្ងៃ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        57
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm