គណៈកម្មការទី៨ រដ្ឋសភាស្នើសុំឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងកាត់បន្ថយ ឬដកប៉ាណូធំៗផ្សព្វផ្សាយ​គ្រឿងស្រវឹង

2024/06/25 07:41:21 pm        146

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ​នារី​នៃ​រដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំងឯកឧត្តម ឡុង ឈុនឡៃ និង​លោកជំទាវ កែ ច័ន្ទមុនី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បី​ចុះពិនិត្យ​ការ​អនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែល​គណៈកម្មការទទួលបន្ទុក។ 

លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តន៍ច្បាប់ និង​ដើម្បី​លើកកម្ពស់ការអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណតិទី៧នៃរដ្ឋសភា ដែល​ផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្រប​តាម​អភិក្រ​​ម​៥​គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​ចក្ខុវិស័យ​កម្ពុជា​ក្នុង​ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានបង្ហាញពីវឌ្ឍនភាពការងារ និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា ដែលខេត្តបានសម្រេចនាពេលកន្លងមក ពិសេសលើវិស័យសុខាភិបាល សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រម​ទាំងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបាន​ជួប​ប្រ​ទះ​នា​ពេល​កន្លង​មក​មាន​កង្វះ​ខាត​មធ្យោបាយដឹកជញ្ជូនអ្នកជំងឺទៅតាមមន្ទីរពេទ្យបង្អែកស្រុកតាមផ្លូវទឹក ខ្វះធនធានមនុស្ស ខ្វះ​សម្ភារៈបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ផ្នែកសម្ភព ខ្វះបន្ទប់រង់ចាំក្នុងពេលសម្រាល ការស្រង់​ស្ថិតិ​អ្នក​ចំណាកស្រុកជួបការលំបាក អំពើហិង្សាលើស្ត្រីនិងកុមារីនៅតាមមូលដ្ឋាន និងបញ្ហាប្រឈម​ខ្លះៗ ទាក់ទងនឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ទាប់ពី​បានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និង​កោត​សរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ឱ្យស្រប​តាម​គោល​នយោបាយ​ជា​អាទិភាពរបស់រាជរដ្ឋាភិបាល និងបានបន្តទៀត​ថា​ខេត្ត​ត្រូវ​តែ​អភិវឌ្ឍ​ទីផ្សារ​ការងារ​ឱ្យ​កាន់​តែមានលក្ខណៈល្អប្រសើរ និងលើកកម្ពស់សហគ្រាសធន់តូចនិងមធ្យម លើកកម្ពស់​យេនឌ័រ ព្រមទាំងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។ លើស​ពី​នេះ​ទៀត លោកជំទាវប្រធានគណកម្មការ បានស្នើសុំឱ្យមណ្ឌលសុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដាក់​ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លង ជូន​ដល់ប្រជាពលរដ្ឋមកទទួលសេវានៅតាមមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរ​កិច្ច​ការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នា ចុះផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មិន​ឆ្លង​តាមរយៈ​គណៈទ្រទ្រង់សុខភាពភូមិ និងចុះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ ដើម្បី​ផ្សព្វផ្សាយដល់យុវជនក្រីក្រ ងាយរងហានិភ័យឱ្យមកចូលរៀននៅ​សាលា​បណ្ដុះ​បណ្ដាល​ពហុ​បច្ចេក​ទេសខេត្ត។ លោកជំទាវបានបន្តទៀតថា មន្ទីរ ប.ស.ស ត្រូវតែពង្រឹងសមត្ថ​ភាព​ភាព​របស់​ខ្លួន​ក្នុង​ការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដល់បុគ្គលស្វ័យ​និយោជន៍​ឱ្យ​បាន​យល់​ច្បាស់ ខណៈដែលមន្ទីរសង្គមកិច្ចត្រូវពន្យល់ឱ្យបានច្បាស់ពីបញ្ហាកញ្ចប់ថវិកាគ្រួសារ ដែល​ត្រូវបានធ្វើសំយោគជូនប្រជាពលរដ្ឋនាពេលថ្មីៗនេះ ព្រមទាំងស្នើសុំឱ្យកាត់បន្ថយឬដកផ្លាក និង​ប៉ាណូធំៗ ដែលបានផ្សព្វផ្សាយអំពីគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm