នាយករដ្ឋមន្រ្តី ប្រគល់ភារកិច្ចបន្ថែមដល់ក្រសួងយុត្តិធម៌ឲ្យសិក្សាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ

2024/06/25 09:08:51 pm        201

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​ប្រគល់​ភារកិច្ច​បន្ថែម​ជូន ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ឱ្យ​សិក្សា​បន្ថែម​ដើម្បី​ធ្វើ​វិសោធន​កម្ម​​​ក្រម​ព្រហ្មទណ្ឌ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌនាពេលខាងមុខនេះ ដោយ​រួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទង​នឹងការដាក់​ទម្ងន់​ទោស​ចំពោះ​ស្ថានភាព​នៃ​បទ​ល្មើស​ដូច​ករណី​ នៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ នៅក្នុងបុរីប៉េង ហួតបឹងស្នោ។

ការប្រកាសប្រគល់ភារកិច្ចបន្ថែមដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សាបន្ថែម ដើម្បី​ធ្វើ​វិសោធន​កម្ម​ក្រមព្រហ្មទណ្ឌនេះ គឺបានធ្វើឡើងក្រោយពីមានការComments របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ទា​ក់​ទងនឹងការបង្ហោះសាររបស់សម្តេច នាព្រឹកថ្ងៃទី២៥នេះ​ទាក់​ទង​ករណី​ការ​បាញ់​សម្លាប់​មនុស្ស ដែលបានប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា កាលពីកន្លង​ទៅ​ថ្មីៗ​នេះ​។

តាមរយៈទំនាក់ទំនងសង្គមនារសៀលថ្ងៃទី២៥ដដែលនេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើក ឡើងថា«ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើន​ចូល​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្ញុំ​បន្ទាប់​ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណី នៃ​ការ​បាញ់​ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបាន​អំពាវ​នាវ​ឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យ​បាន​ត្រឹម​ត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត»។

សម្តេចធិបតីបានបន្ថែមទៀតថា« ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញ​យោបល់​ជុំវិញ​រឿង​នេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ដារា គឺមានហេតុផលសមស្រប ទាំងលើ​ទិដ្ឋភាព​សង្គម ទាំងលើទិដ្ឋភាពច្បាប់ជាពិសេស ការលើកឡើង​អំពី​ចន្លោះ​ប្រហោង​នៃ​ច្បាប់​បច្ចុប្បន្ន​ ដែលមិនបានចែង​អំពី​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ករណី​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ខាង​លើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ»។

តាមរយៈសំណេរសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមទៀតថា «ផ្អែកលើ​ការ​លើក​យោបល់​នេះ ​និងស្របពេលដែល ក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំ​ធ្វើ​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូល​ទៅ​ក្នុង​វិសោធន​កម្ម​ក្រម​ព្រហ្ម​ទណ្ឌនា​ពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួម​បញ្ចូល​ទាំង​ចំណុច​ខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូច​ករណី​នៃ​ការ​បាញ់​ប្រហារដ៏សាហាវខាងលើផងដែរ។យើងមិនអាចផ្ដន្ទាទោស ជនល្មើស​លើសពី​អ្វី​ដែល​ច្បាប់​ជាធ​រមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត​យើង​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដើម្បី​បង្កើន​ទម្ងន់​ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm