​ចាន់ រតនា ផ្ដោតលើបទបញ្ជាជាងគូប្រកួត ក្នុងការប្រកួតគុនចម្រុះលក្ខណៈកីឡាលើកដំបូង

2024/06/25 09:35:22 pm        92

អ្នកលេងយុទ្ធគុនចម្រុះជួរមុខកម្ពុជា ចាន់ រតនា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលត្រូវបានជ្រើសរើសចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខ ដ្បិតនេះជាលើកដំបូងហើយ ដែលលោកត្រូវប្រកួតគុនចម្រុះលក្ខណៈកីឡា តំណាងប្រទេសកម្ពុជា ដែលទាមទារឲ្យលោកត្រូវផ្ដោតការយកចិត្តទុកដាក់លើច្បាប់ នៃបទបញ្ជាការប្រកួត ច្រើងជាគូប្រកួតដែលត្រូវជួបលើសង្វៀន ។

ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី កាលពីថ្មីៗ ចាន់ រតនា បានបញ្ជាក់ថា ខ្លួនមិនទាន់ដឹងថា អាចធ្វើបានដល់កម្រិតណាទេ តែនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយជូនជាតិ ។ ការលើកឡើងនេះ ព្រោះនេះជាការប្រកួតលក្ខណៈកីឡា ផ្ទុយពីការប្រកួតរាល់ដង ដែលប្រកួតគុនចម្រុះលក្ខណៈអាជីព ។ ដូច្នេះខ្លួនបានផ្ដោតសំខាន់លើច្បាប់ប្រកួត ជាជាងផ្ដោតលើដៃគូប្រកួត ព្រោះរាល់អត្តពលិកចូលរួម សុទ្ធតែជាកីឡាករឆ្នើមៗតំណាងប្រទេសរៀងខ្លួន ។

ចាន់ រតនា បន្ដថា ការប្រកួតគុនចម្រុះលក្ខណៈកីឡា អាចងាយស្រួលជាងប្រកួតលក្ខណៈអាជីព ព្រោះមានការការពារច្រើន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ដូច្នេះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី នាខែក្រោយ លោកនឹងផ្ដោតលើកម្លាំង និងល្បឿនឲ្យបានល្អ ដើម្បីប្រជែងជាមួយអត្តពលមកពីបណ្ដាប្រទេសផ្សេងៗ ឆ្ពោះទៅទទួលបានលទ្ធផលល្អជូនជាតិ ។ បន្ថែមលើនេះ ក្នុងនាមម្ចាស់ផ្ទះ រតនា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទស្សនា និងលើកទឹកចិត្តដល់អត្តពលិកជាតិឲ្យបានច្រើនកុះករផងដែរ ។

គួរដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា នឹងរៀបចំនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយពិធីបើកផ្លូវការ នាថ្ងៃទី១១ ខែកក្កដា នឹងមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្រាប់ការប្រកួតរយៈពេល ៣ថ្ងៃ ត្រូវបានរំពឹងនឹងមានអត្តពលិកយ៉ាងហោច ២០ប្រទេសចូលរួម ។

សម្រាប់កម្ពុជា បានត្រៀមអត្តពលិក ១៦រូប ដើម្បីទទួលស្វាគមន៍អ្នកលេងគុនចម្រុះមកពីបណ្ដាប្រទេសផ្សេងៗក្នុងទ្វីបអាស៊ី រួមមានកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ហ៊ុន ចន្ទរាជ, ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន ៕

អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm