ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីគម្រោង ICT TVET របស់ KOICA ប្រព្រឹត្តដោយជោគជ័យ

2024/06/25 09:55:25 pm        429

ភ្នំពេញ ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ បានឆ្លុះបង្ហាញពីគម្រោង ICT TVET របស់ទីភ្នាក់ងារសហ- ប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ នៃការចូលរួមលើកកម្ពស់វិស័យ TVET នៅកម្ពុជា។

​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៧ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ ដែលធ្វើឱ្យគម្រោង "Building Capacity and Establishing Enabling Environment in ICT Majors of TVET in Cambodia" ទទួលបាននូវការ ចាប់អារម្មណ៍ដ៏ច្រើន និងមានការគាំទ្រក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សហការជា មួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)។ ទិវាជាតិនេះ បានប្រព្រឹត្តឡើងនាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះអ្នកចូលរួម ដែលបានមកកាន់ស្ដង់ គម្រោងមួយនេះមានប្រមាណជា ៨៥០ នាក់ ដោយការចូលរួមនេះ បានជួយបំពេញន្ថែមនូវការយល់ដឹងអំពីវិស័យ TVET នៅ ប្រទេសកម្ពុជា ព្រមទាំងគោលដៅរបស់គម្រោងផងដែរ។ សកម្មភាពទាំងក្នុងនោះរួមមាន ការណែនាំអំពីសកម្មភាពគម្រោង ការ ចូលរួមឆ្លើយនូវកម្រងសំណួរខ្លីៗ និងការបង្ហោះរូបថតទៅក្នុងប្រព័ន្ធបណ្ដាញសង្គម គឺជាផ្នែកមួយជួយឲ្យអ្នកចូលរួមបានស្គាល់ ច្បាស់អំពីគម្រោង។ ព្រឹត្តិការណ៍នេះ បានឆ្លុះបង្ហាញនូវផលវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងមោទនភាព គាំទ្ររបស់ KOICA ក្នុងការ លើកកម្ពស់វិស័យ TVET នៅកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានអញ្ជើញទស្សនាស្តង់គម្រោង ដើម្បីជាការលើកទឹក ចិត្ត និងបានបង្ហាញពីសារៈសំខាន់នៃការចែករំលែកពាក់ព័ន្ធ នឹងគម្រោង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ សម្រាប់ ការអភិវឌ្ឍន៍របស់កម្ពុជានាថ្ងៃមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់ KOICA តាមរយៈការផ្ដល់កិត្តិយសប្រគល់ជូននូវ លិខិតថ្លែងអំណរគុណ និងជូនពរឱ្យមានការបន្តនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យារវាងប្រទេសកូរ៉េ និងកម្ពុជា តទៅមុខទៀត។

ជុំវិញទិវាជាតិខាងលើនេះ, យុវតី រ៉ាន់ពេជ្រ សូហ្វេ ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានសម្តែងនូវអារម្មណ៍ ត្រេកអរ ចំពោះការចូលរួមក្នុងកម្មវិធីនេះ និងបានបន្តទៀតថា កម្មវិធីនេះជួយជម្រុញឲ្យគាត់កាន់តែមានកម្លាំងចិត្តក្នុងការសិក្សា ដោយសារបានយល់ឃើញពីសារប្រយោជន៍នៅក្នុងកម្មវិធីនេះ បានបំផុសចេញជាគំនិតថ្មីៗ ជាមួយនឹងចក្ខុវិស័យផ្សេងៗគ្នា និង មាគ៌ាអនាគតឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដល់បណ្តាសិក្ខាកាម។ ជាពិសេសការទទួលបានបទ ពិសោធន៍ជាច្រើន ពីការទស្សនាស្តង់គម្រោងរបស់ KOICA ដោយសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េ ក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ក្នុងគោលបំណង លើក កម្ពស់គុណភាពអប់រំក្នុងវិស័យ TVET ក្នុងជំនាញ ICT តាមរយៈការពង្រឹងបន្ថែមលើកម្មវិធីសិក្សាថ្មី ការបំពាក់នូវបន្ទប់កុំព្យូទ័រ និង ការពង្រឹងសមត្ថភាពគ្រូ។ ឆាប់ៗនេះ គម្រោងនឹងធ្វើការជ្រើសរើសចំនួន២០ វិទ្យាស្ថាន ក្នុងចំណោមវិទ្យាស្ថាន TVET សាធារណៈ ទាំង ៣៧ នៅកម្ពុជា ដើម្បីផ្ដល់នូវបន្ទប់កំព្យូរទ័រ ជាមួយនឹងគ្រឿងបរិក្ខារចុងក្រោយបង្អស់ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាព សម្រាប់គ្រូបង្រៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដែលធ្វើឡើងទាំងនៅក្នុងប្រទេសកូរ៉េ និងក្នុងតំបន់ផងដែរ។

លើសពីនេះ, គម្រោងនឹងបន្តចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ជាតិធំៗដែលរួមមាន កម្មវិធីពិព័រណ៍ការងារជាដើម ក្នុងគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ពីព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗ របស់គម្រោងនេះ។ បន្ថែមពីនេះទៅទៀត ខាងគម្រោងក៏នឹងគ្រោងរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីលើកស្ទួយបន្ថែមដល់សិក្ខាកាម នៅក្នុងវិទ្យាស្ថាន TVET ក្នុងការលើក កម្ពស់សមត្ថភាពសិក្សាក្នុងវិស័យនេះផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm