NGO៖ ឧប្បត្តិហេតុប្រឆាំងជនជាតិមូស្លីម កើនឡើងទ្វេដងនៅអាល្លឺម៉ង់ ប៉ុន្តែត្រូវអាជ្ញាធរមើលរំលង

2024/06/25 10:00:24 pm        34

ការវាយប្រហារប្រឆាំងជនជាតិមូស្លីម នៅអាល្លឺម៉ង់ មានការកើនឡើងខ្លាំង បន្ទាប់ពីជម្លោះចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើង។ ឧប្បត្តិហេតុទាំងនោះរួមមាន ការប៉ុនប៉ងដុតដោយចេតនានៅលើវិហារឥស្លាមមួយក្នុងទីក្រុង បូហ៊ុម (Bochum) ទ្វាររបស់គ្រួសារមូស្លីមនៅរដ្ឋ ហ៊្សាកស៊ិន (Saxony) ដែលត្រូវបានអ្នកជិតខាងបាញ់ដោយកាំភ្លើង និងស្ត្រីម្នាក់ត្រូវបានរុញចូលផ្លូវរថភ្លើងក្នុងក្រុង ប៊ែរឡាំង បន្ទាប់ពីត្រូវសួរថាតើនាងជាសមាជិកក្រុមហាម៉ាស ឬទេ។

ទាំងនេះគឺជាកំណត់ត្រាមួយចំនួនក្នុងចំណោមឧប្បត្តិហេតុប្រឆាំងមូស្លីមចំនួន ១.៩២៦ ករណីដែលបានចុះបញ្ជីនៅអាល្លឺម៉ង់ កាលពីឆ្នាំមុន ដោយបណ្តាញ ឃ្លែម (CLAIM) របស់អង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការភ័យខ្លាចប្រឆាំងសាសនាអ៊ីស្លាម និងភាពស្អប់ខ្ពើមប្រឆាំងជនជាតិមូស្លីម។ នោះជាកំណើន ១១៤ ភាគរយនៅឆ្នាំ២០២៣ ពោលគឺឡើងទ្វេដង ជាពិសេសបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា។

លោកស្រី រីម៉ា ហាណាណូ (Rima Hanano) បានប្រាប់សន្និសីទសារព័ត៌មានទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ (២៤ មិថុនា) ដើម្បីបង្ហាញរបាយការណ៍នេះថា អាជ្ញាធរមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះហេតុការណ៍នេះទេ ហើយថែមទាំងបានបដិសេធថាគ្មានវត្តមានឧប្បត្តិហេតុទាំងនោះទៀតផង ខណៈគណបក្សធំៗបានកាន់កាប់គោលនយោបាយស្ដាំនិយមជ្រុល និងគណបក្សប្រឆាំងអ៊ីស្លាម ទទួលបានប្រជាប្រិយភាព។

ការវាយប្រហារលើបុគ្គល ភាគច្រើនជាការរំលោភបំពានដោយពាក្យសម្ដី និងដាក់គោលដៅលើស្ត្រី ហើយក៏មានការប៉ុនប៉ងឃាតកម្មចំនួនបួនករណីផងដែរ។ ចំនួនប្រជាជនមូស្លីម នៅអាល្លឺម៉ង់ បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីលំហូរនៃជនអន្តោប្រវេសន៍ក្នុងឆ្នាំ២០១៥-២០១៦ ដែលមានចំនួនសរុប ៥,៥ លាននាក់ ឬ ៦,៦ ភាគរយនៃចំនួនប្រជាជនសរុប៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm