មន្រ្តីជំនាញចុះយកសំណាកពលរដ្ឋ និងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយ​រកឃើញ​កូវីដ-១៩ បំប្លែងថ្មី ​​Delta ៣នាក់ បានចេញចូលផ្សារ

2021/08/19 08:54:45 pm        702

ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់ បានចេញចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាន​ជំរុញ​ឲ្យក្រុមការងារយកចិត្តទុក​ដាក់លើការយក​សំណាក​ ហើយ​អនុវត្តនូវវិធានសុខាភិបាលពិសេស គឺការអនុវត្តវិធាន ៣កុំ និង៣ការពារ របស់​សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។

លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ​និងអាជីវករដែលបានយក​សំណាក​នៅផ្សារ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតឲ្យ​មានការពិនិត្យ​យក​សំណាកនេះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ។

លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រួពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គល​មួយ​ទៅបុគ្គលមួយទៀត។

លោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូកមួយទីតាំងទៀត ។

លោកអភិបាលខណ្ឌទួលគោក បានបន្ថែមទៀតថា លទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ ដែល​មកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        108
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        56
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm