អាមេរិក ត្រូវបានរំពឹងថា នឹងបញ្ជូនអាវុធមានតម្លៃ ១៥០លានដុល្លារបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន

2024/06/25 10:31:08 pm        63

មន្ត្រីអាមេរិកពីររូប បាននិយាយថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងបញ្ជូនអាវុធមានតម្លៃ ១៥០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ី ឬទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី ។

កាលពីថ្ងៃចន្ទ រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីតវ៉ានឹងអ្វីដែលខ្លួននិយាយថា ជាការប្រើប្រាស់មីស៊ីលកម្រិតខ្ពស់ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ ដែលត្រូវគេបានរាយការណ៍ថា បានសម្លាប់មនុស្ស ៤នាក់ និង ជាង១៥០នាក់ រង     របួស។

តំបន់គ្រីម៉េ ដែលរុស្ស៊ីបានដណ្តើមយកពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ជាទង្វើមួយដែលពិភពលោកភាគច្រើន បានចាត់ទុកថា ខុសច្បាប់នោះ ត្រូវបានប្រកាសជាគោលដៅត្រឹមត្រូវសម្រាប់អ៊ុយក្រែន ដោយសម្ព័ន្ធមិត្តលោកខាងលិច ជាយូរមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ បាននិយាយកាលពីសប្តាហ៍មុនថា ពេលនេះ យោធាអ៊ុយ  ក្រែន ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួន។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក សហរដ្ឋអាមេរិក បានរក្សាគោលនយោបាយមិនអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលខ្លួនផ្តល់ឲ្យ ដើម្បីវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ី ដោយសារតែខ្លាចជម្លោះនេះ កាន់តែ ខ្លាំងឡើង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm